• គល់ឈើ​បេង ​នៅ​បាត​អាង​វា​រី​អគ្គិសនី​សេ​សាន ត្រូវ​វៀតណាម​ទិញ​យក​ទៅ​កែច្នៃ លក់បាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​…!

    ក្រោយ​កាប់រំលំ​យក​ឈើមូល ទៅ​លក់​បាន​ងាយៗ​នោះ គេ​បន្សល់ទុក​នូវ​គល់ឈើ​មើល​ទៅ​ប្រៀប​ដូច​វត្ថុ​គ្មាន​វិញ្ញាណ ​គ្មាន​តម្លៃ ។​ ប៉ុន្តែ​នៅក្នុង​កែវភ្នែក​របស់​សិល្បៈ​ចម្លាក់​របស់​វៀតណាម ពួក​វា​ពិតជា​មាន​តម្លៃ “​មហាសាល​” ហេតុនេះ​គេ​បន្ត​ប្រមូល​វិញ​គល់​បេង ធ្នុង​… ។​

    ​តាមរយៈ​បាតដៃ​ប្រកប​ដោយ​ទេពកោសល្យ គល់ឈើ​គ្មាន​វិញ្ញាណ​ដែល​គេ​ប្រមូល​ទិញ​ពី​… ខេត្ត​យ៉ា​ឡាយ (​ជាប់​រតនៈគិរី​) ក្នុង​តម្លៃ​ថោកៗ ឥឡូវ​ក្លាយជា​ស្នាដៃ​សិល្បៈ​មាន​វិញ្ញាណ និង​មាន​តម្លៃ​… កប់​ក្តោង ។​

    ​ថ្មីៗ​នេះ​មាន​គល់​បេង និង​ឈើ​ប្រណីត​ដទៃទៀត​ជាច្រើន​ត្រូវបាន​កែច្នៃ​ជា​វត្ថុ​សិល្បៈ​ត្រូវបាន​គេ​ដាក់​តាំង​លក់​ក្នុង​តម្លៃ​នឹកស្មាន​មិន​ដល់ នា​ខេត្ត​បាក់​នី​ញ ។​​ ចម្លាក់​សិល្បៈ​ទាំងនេះ​មាន​តម្លៃ​ចាប់​ពី​ជិត ៤​ម៉ឺន​ដុល្លារ​ឡើង ។​

    ​នេះ​បាន​ថា​គេ​ប្រើ “​ខួរក្បាល​” តែ​អាច​រកលុយ​បាន​ច្រើន​ជាង​…​ម្ចាស់​គល់ឈើ​ច្រើនដង​ណាស់​! ។​ មែន​ទេ​ប្រិយមិត្ត​ ពិត​ជា​មហា​ស្រណោះ​មែន​!៕

    ​រូបចម្លាក់ ៣​ខាងលើ មានតម្លៃ​កប់​ក្តោង​តែម្តង ។​

    ស្នាដៃ​ចម្លាក់​នេះ​ផលិត​ពី​គល់​ផ្កា​បេង គេ​លក់​តម្លៃ ១,២ ប៊ី​លានដុង (​ប្រមាណ ៦​ម៉ឺន​ដុល្លារ​) ។​

    វា​មាន​តម្លៃ​ត​ភ្ជាប់​ប្រមាណ ២០% ប៉ុណ្ណោះ ។​

    គល់​ផ្កា​បេង ១​នេះ ចម្លាក់​បាន​ទេវតា ១៨​អង្គ​ឯណោះ ។​

    ប្រភព៖ CEN

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ