ក្តៅៗ! Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន​ សែន ត្រូវបានក្រុមឧក្រិដ្ឋកម្មបច្ចេកវិទ្យា Hack ហើយ

(ភ្នំពេញ)៖ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ត្រូវជនអនាមិក Hack ហើយ នៅវេលាម៉ោងជិត១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បន្ទាប់ពីពួកគេលួចចូល ហើយលុបទិន្នន័យជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីការចូល Hack នេះដល់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Fresh News។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ត្រូវបានជនអនាមិកចូលទៅលុបទិន្នន័យជាបន្តបន្ទាប់។

ជនអនាមិក បានសរសេរនៅលើ Facebook ផ្លូវការរបស់សម្តេចតេជោ យ៉ាងដូច្នេះថា៖ «ក្រុមហ៊ុន ហ្វេសប៊ុក បានលុប និងព្យាយាមបិទគណនីរបស់ខ្ញុំ។ តែខ្ញុំ ហ៊ុន សែន សូមប្រាប់ទៅវិញថា “បើអ្នកឯងហ៊ានបិទហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំនិងបិទលែងឲ្យប្រើហ្វេសប៊ុកនៅស្រុកខ្មែរ»។

នៅខណៈពេលនេះ ក្រុមការងារ បច្ចេកទេសព័ត៌មានវិទ្យារបស់សម្តេចតេជោ ហ៊ុន សែន កំពុងទំនាក់ទំនងដោះស្រាយបញ្ហា Hack នេះ៕

ប្រភព៖ Freshnews

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ