Barcelona គ្រោង​​ចំណាយ​ប្រមាណ ១២៥​លាន​ដុល្លារ ក្នុង​ការ​នាំយក​ខ្សែ​បម្រើ Saul Niguez

(បាសេឡូណា)៖ ក្លឹបអ្នកមានបុណ្យ FC Barcelona គ្រោងប្រើកញ្ចាប់ទឹកប្រាក់ប្រមាណ ១២៥លានដុល្លារ ក្នុងការចុះហត្ថលេខានាំយកកីឡាករខ្សែបម្រើ Saul Niguez ដែលបច្ចុប្បន្នលេងឲ្យក្លឹប Atletico Madrid។ នេះបើយោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី២៤ ខែកុម្ពៈ ឆ្នាំ២០១៩។

Saul ជាគោលដៅរបស់ Barcelona កីឡាកររូបនេះក៏ធ្លាប់ខិតជិតក្នុងការផ្លាស់មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៧។

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមានវ័យ២៤ឆ្នាំ ក៏ត្រូវបានក្លឹបអង់គ្លេស Manchester City មានបំណងនាំយកទៅជំនួសកីឡាករខ្សែបម្រើ Fernandinho របស់ប្រេស៊ីលដែលជិតចប់កិច្ចសន្យានៅទឹកដី Etihad ខណៈ Barcelona នឹងផ្តល់តម្លៃទឹកប្រាក់ប្រមាណ ១២៥លារដុល្លារ​ ដែលអាចធ្វើឲ្យកីឡាករខ្សែបម្រើរូបនេះនឹងក្លាយជាកីឡាករអេស្ប៉ាញ ដែលមានតម្លៃខ្លួនថ្លៃជាងគេនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងថា Saul Niguez ត្រូវបានក្លឹប Atletico Madrid ខ្ចីជើងពីក្លឹប Rayo Vallecano នាឆ្នាំ២០១៤ និងបច្ចុប្បន្នលេងក្នុងក្របខណ្ឌ La Liga ខ្សែបម្រើរូបនេះពាក់អាវលេខ៨ បង្ហាញខ្លួនបាន៣១ប្រកួត និងរកបាន៤គ្រាប់៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ