• នូ ស្រីពៅ កីឡាការិនីឆ្នើមរបស់កម្ពុជា ប្រកួតអន្តរជាតិ ៤ ដង ឈ្នះទាំង ៤ ដង! (មានវីដេអូ)

    នូ ស្រីពៅ ជាកីឡាការិនីគុនខ្មែរទី ១ ដែលបានសាងកេរ្តិ៍ឈ្មោះឱ្យកម្ពុជាលើកឆាកអន្តរជាតិ ​ដោយបានឈ្នះពានរង្វាន់ និង​ មេដាយជាច្រើនពីការប្រកួតគុនខ្មែរ​មិនថាក្នុងស្រុក ឬ តំណាងឱ្យកម្ពុជានៅក្រៅស្រុក ។

    ចំពោះស្ថិតិការប្រកួតរបស់កីឡាការិនីរូបនេះវិញ គឺធ្លាប់ប្រកួត ៤ ដង ឈ្នះទាំង ៤ ដង ដោយធ្លាប់ឈ្នះនៅភូមា ២ ដង និង ថៃ ២ ដង ដែលសុទ្ធតែជាការប្រកួតលើសង្វៀនធំៗលំដាប់អន្តរជាតិទាំងអស់ ដោយការប្រកួតលើកដំបូងនៅលើសង្វៀន ASEAN Fight នៅប្រទេសថៃ ។ ចំណែកឯក្នុងស្រុកវិញនាងគឺជាកីឡាការិនីមេដាយមាសផ្នែកប្រដាល់សាកល ក្នុងការប្រកួតកីឡាជាតិឆ្នាំ ២០១៨ ហើយក៏ជាម្ចាស់មេដាយមាស Kun Khmer World Championship ទៀតផង ។

    គូសបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៨ សង្វៀន​ប្រដាល់​ World Lethwei Championship របស់មីយ៉ាន់ម៉ា បានជ្រើសរើសកីឡាការនីប្រដាល់ នូ ស្រីពៅ របស់កម្ពុជា ឱ្យគ្រងដំណែងជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ ២០១៨ ដោយ ស្រីពៅ​​ ​​បាន​ទៅ​វាយនៅ​សង្វៀន​នេះ ២ ​ដង​ ហើយ​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​លើក រក្សាបាននូវកំណត់ត្រាឈ្នះ ១០០% ៕

    ប្រភព៖ ប្រជាប្រិយ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ