• អត់លេងសើចទេ អ្នកគ្រូក្រមុំម្នាក់នេះពិតជាស្អាតមែន បើបានរៀនជាមួយដឹងថា ខប់ខប់ហ្មង….!

    ថ្មីៗនេះ អ្នកគ្រូម្នាក់ត្រូវបានគេដាក់ឈ្មោះអោយថា “គ្រូបង្រៀនទាក់ទាញបំផុតរបស់កោះតៃវ៉ាន់” បន្ទាប់ពីរូបថតនៃការបង្រៀនរបស់នាងនៅក្នុងថ្នាក់រៀនមួយត្រូវបានគេចែករំលែកពេញអ៊ិនធឺណែត។

    បើយោងតាមកាសែត Nextshark បានអោយដឹងថាអ្នកគ្រូមានឈ្មោះថា Cheng Jhia-Wen គឺមានអាយុ ២៨ ឆ្នាំដែលបានសិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យវប្បធម៍នៅតៃប៉ិ។ នាងបានក្លាយជាបុគ្គលដែលល្បីល្បាញលើអ៊ិនធឺណែតបន្ទាប់ពីរូបភាពរបស់នាងស្លៀកពាក់សំពត់ពណ៍ខ្មៅនៅក្នុងថ្នាក់កំពុងបង្រៀនបានក្លាយទៅជារូបដ៏ពេញនិយមនិងមានការចែករំលែកជាច្រើននៅលើអ៊ិនធឺណែត។ ដែលក្រោយមកនោះគណនី Instagram របស់នាងបានកើនចំនួនអ្នកគាំទ្រប្រមាណជា ១០០,០០០ នាក់។

    ការពិតទៅអ្នកដឹងទេថាកញ្ញាខាងលើនេះជាគ្រូបង្រៀនពីចំណេះដឹងផ្នែកសេដ្ឋកិច្ចនិងកម្មសិទ្ធិបញ្ញាដែលជាកម្មវិធីជ្រើសរើសមួយនៅសកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចៀនហ៊ីន។ មិនត្រឹមតែមានសម្រស់និងរូបរាងស្រស់ស្អាត ថែមទាំងមានចំណេះដឹងជាច្រើនពាក់ព័ន្ធខាងផ្នែកច្បាប់ ហើយគ្រូបង្រៀនម្នាក់នេះក៏មានទំនោរទៅខាងតន្រ្តីផងដែរ នៅក្នុងគណនី Instagram របស់នាងក៏បានបង្ហោះពីវីដេអូជាច្រើនរបស់នាងលេងព្យាណូនិងផ្លុំខ្លុយបានយ៉ាងល្អ។

    ក្រៅពីមានការអប់រំល្អ និងជំនាញតន្រ្តីអ្នកគ្រូក៏មានការស្លៀកពាក់តុបតែងខ្លួនបានយ៉ាងស្រស់ស្អាត សមសួនដែលធ្វើអោយមានភាពទាក់ទាញកាន់តែខ្លាំង បើមើលនៅលើគណនី Instagram របស់នាងគឺជាភស្តុតាងជាក់ស្ដែងដែលបញ្ជាក់ថានាងតែងតែបង្ហោះរូបភាពរបស់នាងជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាត។ សរុបមកអ្នកគ្រូពិតជាស្រស់ស្អាតឥតខ្ចោះទាំងរូបរាងស្រស់ស្អាត មានទេព្យកោសល្យ និងឆ្លាតវ៉ៃ៕

    អត្ថបទដោយ៖ RathDy

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ