• ប្រវត្តិ​រូប​របស់ កីឡាករ ​​កូនខ្មែរ-បារាំង​ទាំង​​ពីរ​រូប ដែល​ចូល​រួម​ជាមួយ​ ក្រុម​ភ្នំពេញក្រោន…!

    (ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោនមានមោទកភាព សូមណែនាំកីឡាករចំណូលថ្មីពីររូប ដែលជាកូនខ្មែរ-បារាំងគឺកីឡាករ Thomas Sam Sochenn និងកីឡាករ Pich Owen។

    សម្រាប់កីឡាករ Pich Owen មានវ័យទើបតែ២០ឆ្នាំ ហើយក៏លេងក្នុងតំបន់កណ្តាលដូចគ្នា រូបគេបានចាប់ផ្តើមលេងបាល់ក្នុងក្រុមថ្នាលរបស់ក្រុម AS Muret នៅឆ្នាំ២០០៩-២០១៥ ហើយបានបន្តទៅលេងនៅក្លឹប AS Tournefeuille ពីឆ្នាំ២០១៥-២០១៧ និងនៅឆ្នាំ២០១៨ រូបគេបានចូលរួមលេងជាមួយក្លឹប AS Lavernose។

    ចំនែកឯ Thomas Sam Sochenn មានវ័យ២៥ឆ្នាំ លេងក្នុងតំណែងខ្សែបម្រើកណ្តាល បានចាប់ផ្តើមលេងបាល់ទាត់នៅប្រទេសបារាំង ជាមួយក្រុម Olympique Marseille រយៈពេល៣ឆ្នាំ (២០១០-២០១៤) ហើយបានបន្តលេងនៅក្លឹប Marignane Gignac F.C. លីគទីបីប្រទេសបារាំងរយៈពេល២ឆ្នាំ (២០១៦-២០១៨)។

    គួរបញ្ជាក់ថា ក្លឹបបាល់ទាត់ភ្នំពេញក្រោនសូមជូនពរដល់អ្នកទាំងពីរ ឲ្យទទួលបានជោគជ័យក្នុងការចូលរួមជាមួយក្លឹប ហើយយើងសង្ឃឹមថា រូបគេទាំងពីរអ្នកជាកម្លាំងសំខាន់ ក្នុងការចូលរួមជាមួយមិត្តរួមក្រុមសម្រាប់រដូវកាល២០១៩នេះ៕

    ប្រភព៖ Khmertalking

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ