• នៅតែមិនចោលទម្លាប់ចាស់! គីម ជុងអ៊ុន ជិះរថភ្លើងចំងាយផ្លូវជាង ៤,៥០០គីឡូម៉ែត្រ ទៅជួបត្រាំ នៅវៀតណាម

    រថភ្លើង​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បានចាប់​ផ្ដើម​ចេញ​ដំណើរ​ពី​ទីក្រុង​ព្យុងយ៉ាង​ហើយ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​សម្រាប់​ជំនួប​កំពូល​លើកទី​២​ជា​មួយ​ប្រធានាធិបតី​អាមេរិក។

    លោក គីម ជុងអ៊ុន រួមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ បានជិះរថភ្លើងចេញពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍ ស្របពេលមានសេចក្ដីរាយការណ៍មួយចំនួនថាមេដឹកនាំទីក្រុងព្យុងយ៉ាងរូបនេះ បានជិះរថភ្លើងឆ្ពោះទៅកាន់ទីក្រុងហាណូយដោយផ្ទាល់តែម្ដង ក្នុងចំងាយផ្លូវជាង៤,៥០០គីឡូម៉ែត្រ និងចំណាយពេលយ៉ាងហោចណាស់៦០ម៉ោងនៅឯណោះ។ ជិះភ្លើងនេះអាចត្រូវឈប់សំចតនៅឯស្ថានីយរថភ្លើងទីក្រុង Dong Dang ដែលស្ថិតនៅជាប់ព្រំដែន ជាមួយចិន រួចទើបបន្តដំណើរទៅកាន់ទីក្រុងហាណូយ។

    ការធ្វើដំណើរតាមផ្លូវរថភ្លើងគឺជាប្រពៃណីរបស់គ្រួសារត្រកូលគីម រាប់តាំងពីជំនាន់ជីតារបស់លោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលសុងមកម្លេះ។ ស្ថាបនិក និងជាអតីតមេដឹនាំកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ធ្លាប់ធ្វើដំណើរតាមរថភ្លើងក្នុងដំណើរផ្លូវ ដ៏វែងអន្លាយទៅកាន់តំបន់អឺរ៉ុបខាងកើតកាលពីឆ្នាំ១៩៨៤។ ចំណែកឯ ឪពុករបស់លោកគីម គឺលោក គីម ជុងអ៊ីល ក៏ធ្លាប់ជិះ រថភ្លើងទៅកាន់ទីក្រុងម៉ូស្គូផងដែរ កាលពីឆ្នាំ២០០១។

    គួរ​ឲ្យ​ដឹង​ថា ជំនួប​កំពូល​លើក​ទី​ពីរ​រវាង​មេ​ដឹក​នាំ​កូរ៉េខាងជើង​គីម ជុងអ៊ុន និង​ប្រធានាធិបតី​ទី ៤៥​អាមេរិក​លោក​ដូណាល់ ត្រាំ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ដោយ​ផ្ដោត​សំខាន់​លើ​ការ​ពិភាក្សា​លើ​ការ​ដក​នុយក្លេអ៊ែរ​ចេញ​ពី​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​ដក​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​មក​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផង​ដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ