• ទៀតហើយផ្លូវជាតិលេខ៤! រថយន្ត​៤គ្រឿង​បុកបន្ដ​គ្នា ​ក្នុងស្រុក​កំពង់​សិលា​ ខេត្តព្រះសីហនុ…!

    (ព្រះសីហនុ)៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្ត៤គ្រឿង បានបន្ដបុកគ្នានៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៧-១០៨ ចំណុចផ្លូវកោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

    របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក Highlander ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AI-1958 បើកបរដោយឈ្មោះ មុយ ឆាយ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានបុកជាមួយរថយន្តម៉ាក HINO ពណ៌ត្រួយចេក ពាក់ផ្លាកលេខព្រះសីហនុ3A-8995 (អ្នកបើកបររត់គេចបាត់) ក្នុងទិសដៅស្របគ្នា។

    ភ្លាមនោះរថយន្ត Highlander បានរេចង្កូតមកឆ្វេង បុកជាមួយរថយន្តម៉ាក Fuso ពណ៌ត្រួយចេក លាយខៀវ ពាក់ផ្លាកលេខភ្នំពេញ3A-5956 (ផ្ទុកកុងតីន័រ ក្រុមហ៊ុន អ៊ុយ ញ៉ុង) បើកបរដោយឈ្មោះ យ៉ូង បារាំង អាយុ២៦ឆ្នាំ ទីលំនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ក្នុងទិសដៅផ្ទុយគ្នា។ រីឯរថយន្ត Hino ក៏បានច្រុលចង្កូតមកឆ្វេងដូចគ្នាបុកជាមួយរថយន្ត Sienna ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AJ-0511 បើកបរដោយឈ្មោះ ឈិត សុភី អាយុ៤០ឆ្នាំមានទីលំនៅ ភមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

    មន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលមនុស្សរបួសឡើយ តែបានខូចខាតរថយន្ត៤គ្រឿង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ