• មិនមែនលេងសើចទេ ឆ្មាចិញ្ចឹមនេះ មានទ្រព្យសម្បត្តិ អ្នកបំរើផ្ទាល់ខ្លួន ឡូយជាងយើងឆ្ងាយណាស់ ព្រោះតែ…!

    លោក Karl Lagerfeld ជាអ្នកមានទេពកោសល្យនៃការច្នៃម៉ូត ដែលបានបង្កើតម៉ាកសញ្ញាប្រេនល្បីៗជាច្រើនដូចជា Chanel និង Fendi បានទទួលមរណះភាពកាលពីដើមសប្ដាហ៍នេះនៅថ្ងៃទី ១៩ ខែកុម្ភះ។ ចំពោះភាពល្បីល្បាញនៃកាងារដ៏លេចធ្លោរបស់គាត់ គាត់នៅតែមានមុខតំណែងជានាយកច្នៃម៉ូតម៉ាក Chanel ដ៏ល្បីទោះបីជាគាត់បានស្លាប់បាត់ហើយក៏ដោយ។

    វាប្រហែលជាផ្នែកមួយនៃភាពលេចធ្លោ និងចម្លែករបស់គាត់ដែរហើយចំពោះសត្វឆ្មាចិញ្ចឹមរបស់គាត់ឈ្មោះថា Choupette ជាឆ្មា Red-point Birman មានអាយុ ៧ ឆ្នាំដែលគាត់ស្រលាញ់ខ្លាំង។

    សត្វឆ្មាដ៏ឆើតឆាយនេះបានក្លាយជាប្រធានបទថ្មីនៅជុំវិញពិភពលោក ខណះដែលវាត្រូវបានអ្នករាល់គ្នាដាក់ឈ្មោះថាក៏ជាអ្នកទទួលបានមួយផ្នែកតូចពីកេរមរតករបស់លោក Karl ដែលមានទាំងប៉ុន្មាន។

    នៅពេលដែលអ្នកចាត់ចែងទ្រព្យសម្បត្តិរបស់លោកបានគិតពីឆ្មាមួយក្បាលនេះ វាក៏នឹងទទួលបានទ្រព្យសម្បត្តិខ្លះៗពីអចលនទ្រព្យរបស់លោក​ ដែលកេរមរតកទាំងអស់របស់លោក Karl ត្រូវបានគេប៉ាន់ប្រមាណថាមានសរុបយ៉ាង ៣៨០ លានដុល្លារ។

    លោក Karl Lagerfeld ធ្លាប់បាននិយាយពិតមែននៅក្នុងកិច្ចសម្ភាសមួយ នៅពេលមានគេសួរពីពាក្យចចាមអារ៉ាមពីឆ្មារបស់លោកថានឹងអាចទទួលកេរមរតករបស់លោក។ ទោះបីជាគាត់មិនដែលយកចិត្តទុកដាក់អំពីបរិមាណនេះក៏ដោយ គាត់បានបន្ថែមចម្លើយដោយខ្លួនឯងយ៉ាងច្បាស់ថា “កុំបារម្ភអី, វានឹងមានគ្រប់គ្រាន់សម្រាប់អ្នករាល់គ្នា”។

    ជាការពិតទៅ Choupette មិនត្រូវការមរតកទេ ព្រោះឆ្មានេះក៏មានអាជីពដែលទទួលបានភាពជោគជ័យខ្លាំងផងដែរ ជាមួយនឹងសៀវភៅពីក្បាលដែលសរសេរអំពីម៉ូដែលរបស់វាដែលរចនាឡើងដោយ Karl ហើយឆ្មានេះបច្ចុប្បន្នក៏បម្រើការជាទូតសុឆន្ទសម្រាប់ក្រុមហ៊ុន Opel ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន General Motors ផងដែរ។ ដែលការឧបត្ថម្ភពីក្រុមហ៊ុន Opel និងការតុបតែងលើឆ្មានេះពី Karl តែម្នាក់ឯងក៏អាចអោយឆ្មានេះរកចំនូលបាន ៣ លានដុល្លារដែរ។

    សត្វឆ្មា Choupette មានការរស់នៅដ៏ល្អឥតខ្ចោះដែលមានអ្នកបំរើផ្ទាល់ខ្លួនពីរនាក់ ដែលជួយមើលថែរក្សាក្រុមហ៊ុនរបស់នាងនិងកត់ត្រារាល់សកម្មភាពរបស់នាង នាងតែងមានគេបោសសំអាតរោមអោយ ៦ដងក្នុងមួយថ្ងៃ ហាត់ Yoga សម្រាប់ឆ្មា មានអាហារបួនមុខផ្សេងគ្នាក្នុងមួយថ្ងៃដាក់ចានដែលថ្លៃៗ មានអ្នកកាពារ និងចុងភៅផ្ទាល់ខ្លួនសម្រាប់ត្រៀមអាហារបន្ថែម៕

    ប្រែសម្រួលដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ