• ស៊ែចែកគ្នាដឹងពីប្រវត្តិសាស្ត្រ! ក្នុងគ្រាមួយដែល ទាហានអាមេរិក លុកលុយចូលប្រទេសកម្ពុជា…!

    ទាហានអាមេរិកាំងនៅលើទឹកដីខ្មែរ តាមខេត្តនាបណ្តោយព្រំដែនវៀតណាម នៅឆ្នាំ១៩៧០ នាកំឡុងពេលប្រត្តិបត្តិការសឹក “កម្ពុជា” ឬ “លុកលុយចូលកម្ពុជា” The Cambodian Campaign or the Cambodian Incursion ដើម្បីបោសសំអាតពួកឧទ្ទាមកុំមុយនីសនាតាមបណ្តោយព្រំដែន។

    ពីចន្លោះខែឧសភា ដល់ ខែកក្កដា ឆ្នាំ១៩៧០ កងទ័ពអាមេរិកាំង អមដោយកងទ័ពវៀតណាមខាងត្បូង (វៀតណាមសេរី / ទាហានធៀវគី) ប្រមាណជាង ១១ម៉ឺននាក់ បានបើកប្រត្តិបត្តិការ លុកលុយចូលភាគខាងត្បូងប្រទេសកម្ពុជា ដោយមានការអនុញ្ញាតពីរដ្ឋាភិបាលរបស់លោកលន់នល់ (ដែលទើបធ្វើរដ្ឋប្រហារទម្លាក់សម្តេចសីហនុហើយ) ដើម្បីបោសសំអាត និង កំទេចកងកំលាំងប្រដាប់អាវុធ ព្រមទាំងទីតាំងមូលដ្ឋានឧទ្ទាមកុំមុយនីសវៀតកុង ដែលបានបោះជុំរុំលាក់ខ្លួនដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា។

    ប្រត្តិបត្តិការសឹកនេះមិនទទួលបានជោគជ័យដូចរំពឹងទុកទេ ដោយសារតែមានរណុកក្នុងបែកធ្លាយព័ត៌មានសំងាត់ទៅឲខាងកុំមុយនីសវៀតណាម ដកថយលាក់ខ្លួនទាន់ពេលវេលា ហើយប្រត្តិបត្តិសឹកនេះ រងការរិះគន់យ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរ ដែលរស់នៅក្នុងតំបន់ប្រតិបត្តិការសឹក ដោយសារកងទ័ពវៀតណាមខាងត្បូង ឬ វៀតណាមសេរី ឬ ទាហានធៀវគី (ហៅតាមឈ្មោះមេដឹកនាំវៀតណាមសេរី ង្វៀង វាន់ធៀវ និង ង្វៀង កៅគី) បានប្រព្រឹត្តអំពើមិនគប្បីជាច្រើនមកលើប្រជាជនខ្មែរនាតំបន់នោះ (…) ជាហេតុបណ្ដាលឲប្រជាជនខ្មែរជាច្រើននៅតំបន់នោះ ស្អប់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលអសមតិ្ថភាពឲកងទ័ពបរទេសចូលមកលុកលុយស្រេចតែចិត្ត និង ជាច្រើននាក់បែរទៅគាំទ្រចលនារំដោះកុំមុយនីសវិញ។

    សូមបញ្ជាក់៖ រាល់គ្រប់យ៉ាងដែលពួកយើងខ្ញុំផុសនៅលើទំព័រនេះ គ្រាន់តែជាចំណេះដឹងប្រវត្តិសាស្រ្តមួយផ្នែក សំរាប់ការសិក្សាស្រាវជ្រាវ និង យល់ដឹងប៉ុណ្ណោះ មិនមានបំណងដើម្បីបំរើឬ ផ្សព្វផ្សាយគាំទ្រ ឬ ប្រឆាំងនឹងមនោគមវិជ្ជា និង ប្រទេសណាមួយឡើយ។ សូមអរគុណ និង សូមអធ្យាស្រ័យ!

    ប្រភព៖ ចំណេះដឹង

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ