• កូនខ្មែរគួរដឹង! តើហេតុអ្វីបានជា មានរូបចម្លងប្រាសាទអង្គរវត្ត របស់ខ្មែរ នៅរាជវាំងក្រុងបាងកក ប្រទេសថៃ?

    នៅក្នុង គ.ស. ឆ្នាំ១៨៦០ មួយផ្នែកធំនៃភាគខាងជើងប្រទេសកម្ពុជា មានដូចជា៖ ខេត្តពោធិសាត់ បាត់ដំបង និង សៀមរាប រួមទាំងតំបន់ប្រាសាទអង្គរ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម (ទឹកដីទាំងនោះត្រូវបានសៀមគ្រប់គ្រង ចាប់តាំងពី គ.ស.ឆ្នាំ១៧៩៥ មក ដោយសារមូលហេតុវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា)។

    ព្រះចៅមកុដ ស្តេចសៀម (រជ្ជកាល ១៨៥១-១៨៦៨) មានមហិច្ឆតាចង់គាស់រំលីងយកប្រាសាទអង្គរវត្តមកតាំងនៅក្រុងបាងកក ប្រទេសសៀុមវិញ ក្នុងបំណងដើម្បីបង្ហាញពីឥទ្ធិពលរបស់សៀមមកលើប្រទេសកម្ពុជា ស្របពេលដែលបារាំងកំពុងតែព្យាយាមដាក់អាណាព្យាបាលលើកម្ពុជា។

    ព្រះចៅមកុដ បានបញ្ជារឲមេទ័ពសៀុមដឹកនាំពលទាហាន២០០០នាក់ ដើម្បីទៅគាស់រំលើងប្រាសាទអង្គរវត្ត យកមកបាងកក ប៉ុន្តែមហិច្ឆិតាលោភលន់នេះ មិនបានសម្រេចដូចបំណងឡើង ដោយសារតែវាមិនអាចទៅរួចតាមភាពជាក់ស្តែង ព្រោះប្រាសាទអង្គរវត្តជាសំណង់បុរាណ និង ធំសម្បើមមិនងាយនឹងអាចផ្លាស់ប្តូរទីតាំងងាយៗឡើយ ហើយម្យ៉ាងវិញទៀត ទាហានសៀមជាច្រើននាក់ បានធ្លាក់ខ្លួនឈឺហើយស្លាប់ដោយសារជំងឺចំឡែកៗ (តាមជំនឿដោយសារចាញ់បារមី) និង មួយចំនួនដែលសេសសល់ ត្រូវបានប្រជារាស្រ្តខ្មែរនៅតំបន់នោះខឹងសម្បារ បានវាយឈ្មក់លបចូលកាប់សំលាប់ចោលអស់។

    ក្រោយមហិច្ឆតាមួយនេះមិនបានសម្រេច ស្តេចមកុដសៀម ក៏បានបញ្ជារឲគេសាងសង់រូបចម្លងនៃប្រាសាទអង្គរវត្តទៅតាមរចនាបថសៀម ដាក់ក្នុងបរិវេណវត្តព្រះកែវ នៃរាជវាំងក្រុងបាងកកជំនួសវិញ តែមិនបានប៉ុន្មានផងទ្រង់ក៏បានសោយទីវង្គត ដោយព្រះរោគទៅនា គ.ស.ឆ្នាំ១៨៦៨ ទាំងរូបចម្លងនៃប្រាសាទអង្គរវត្តមិនទាន់សាងសង់ហើយ រហូតដល់រជ្ជកាលក្រោយមកនៃ ព្រះចៅជូឡាឡុងកនទើបបញ្ចប់ការសាងសង់។

    សព្វថ្ងៃភ្ញៀវទេសចរណ៍ អាចទស្សនារូបចម្លងនៃប្រាសាទអង្គរវត្តនេះបាន នៅបរិវេណវត្តព្រះកែវមរកត នៅរាជវាំងស្តេចថៃ នាទីក្រុងបាងកក។ សូមបញ្ជាក់ថានៅព្រះបរមរាជវាំងក្រុងភ្នំពេញសព្វថ្ងៃ ក៏មានរូបចម្លងនៃប្រាសាទអង្គរវត្តផងដែរ តែរូបនេះត្រូវបានកសាងនាសម័យក្រោយមកទេ៕

    ប្រភព: មោទនភាពកងទ័ពខ្មែរ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ