• មានមតិអីទេបងប្អូន ! ចុះបង្ក្រាបគ្រឿងញៀន កណ្តាលក្រុង ក្នុងក្លឹបកម្សាន្ត «រ៉ុក» ឃាត់ខ្លួនមនុស្សជាង ៣០០នាក់

    ភ្នំពេញ៖ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបករណីគ្រឿងញៀន និង ឃាត់ខ្លួនបុគ្គលិក និងអ្នកពាក់ព័ន្ធមួយចំនួន ព្រមទាំងដកហូតថ្នាំញៀនមួយចំនួន នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

    ប្រតិបត្តិការទាំងកណ្ដាលរាត្រីនេះ មានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកម្លាំងអាជ្ញាធរ និងនគរបាលរាប់សិបនាក់ផ្សេងទៀត។

    លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលកម្សាន្ដរ៉ុក ក្នុងខណ្ឌចំការមន។ បច្ចុប្បន្នមនុស្សដែលឃាត់ខ្លួន ត្រូវបានយកទៅសាកសួរបន្ដទៀត នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយវត្ថុតាងពាក់ព័ន្ធផងដែរ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ