• កម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបរោងម៉ាស៊ីនអាឈើគ្មានលិខិតអនុញ្ញាតនៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

    ពោធិ៍សាត់៖ នៅវេលាម៉ោង ០៧:៣០ នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបរោងម៉ាស៊ីនអាឈើ គ្មានលិខិតអនុញ្ញាតិ ០១ កន្លែងនៅអូរភូមិចាស់ចំណុចលេខ (៩១៩៩៦-២២៤៣១) ស្ថិក្នុងភូមិក្សេត្របូរី ឃុំសន្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបង្ក្រាបបានឈើមូលដើមប្រភេទរការ និងខ្ពង់ចំនួន ២១ កំណាត់ ស្មើនិង ១៣,៨៩៧ ម៉ែត្រីគុណ ជើងសាក់ម៉ាស៊ីនអារឈើ ចំនួន ០២ គ្រឿង កង់យោងម៉ាស៊ីនអារឈើខ្នាតធំ ចំនួន ០២ គូរ ស្មើនិង ០៤ កង់យោង ម៉ូទ័រអូសរ៉ៃចំនូន ០២ គ្រឿង ផ្លែរណា ចំនួន ០៥ ខ្សែ និងខ្សែភ្លើង ប្រវែង ២០ ម៉ែត្រ (ម្ចាស់រោងម៉ាស៊ីនគេចខ្លួន)។

    បច្ចុប្បន្នវត្ថុតាងខាងលើ ប្រគល់ឲ្យទៅខាងបរិស្ថានស្នាក់ការរងបឹងខ្លុង នៃស្នាក់ការដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យកមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី។(ប្រភពព័ត៌មានរបស់កងឬវត្ថុផ្សេងប្រទេស)៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ