• ស៊ែអោយក្មេងៗបានស្គាល់ផង នេះហើយយន្តហោះ អាចានស្រាក់ «OV-10 Bronco» ដែលចាស់ៗ ទើបស្កាល់ច្បាស់

    អាចានស្រាក់ (OV-10 Bronco) ជាយន្តហោះឈ្លបការណ៍ ដែលអ៊ុំៗពូមីងដែលធ្លាប់ឆ្លងកាត់សម័យសង្រ្គាមស្គាល់ច្បាស់ជាងគេ។ ឲតែឃើញយន្តហោះនេះហោះឆ្វែលម្តុំណា ដឹងតែបន្តិចទៀតមានការទំលាក់គ្រាប់បែកម្តុំនោះហើយ ព្រោះមុខងាររបស់វាគឺ នាំផ្លូវយន្តហោះទំលាក់គ្រាប់បែក (Forward Air Control) មកវាយប្រហារទីតាំងមួយ។

    យន្តហោះប្រភេទនេះ កាលជំនាន់លោក លន់ ណុល អ្នកស្រុកហៅថា អាចានស្រាក់ ព្រោះកន្ទុយវាមើលទៅដូចដៃចានស្រាក់ ។ ខ្មែរក្រហមស្អប់វាណាស់ តួនាទីវាបាញ់គ្រាប់រុកកែត និងបាញ់កាំភ្លើងយន្តពីលើអាកាស។ កាលជំនាន់នោះ កាលណាមានសមរភូមិប្រយុទ្ធគ្នានៅម្តុំណា ឃើញវត្តមានវានៅទីនោះដែរហើយ ភាគច្រើនជា Pilot អាមេរិក កម្រមានខ្មែរបើក ហើយវាក៏មិនមានចតនៅព្រលានយន្តហោះភ្នំពេញយើងដែរ ៕

    ប្រភព៖ ចំនេះដឹង & facebook

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ