• ទូរស័ព្ទចេញថ្មី Samsung Galaxy S10+ មាន RAM 12 GB ក្នុងតម្លៃ ១៦០០ ដុល្លារ​!

    Samsung Galaxy S10 មាន​រហូត​ដល់​ទៅ ៣ ម៉ូដែល​ឯណោះ ហើយ​ក្នុង​នោះ​មាន​មួយ​ម៉ូដែល​ដែល​លេច​ធ្លោ​ជាង​គេ គឺ Galaxy S10+ ប្រភេទ​ទំហំ​អង្គ​ផ្ទុក ១ TB និង​មាន​ RAM ទំហំ ១២ GB។

    ចំណុច​លេច​ធ្លោ​របស់​ Galaxy S10+ នេះ ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ត្រកូល Galaxy S ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដោយ​នៅ​សហរដ្ឋអាមេរិក​វា​មាន​តម្លៃ ១ ៦០០ ដុល្លារ​ឯណោះ។ យ៉ាងណាក្ដី Galaxy S10 នៅ​មាន​មួយ​ប្រភេទ​ទៀត​គឺ Galaxy S10 5G ដែល​មិន​ទាន់​បង្ហាញ​តម្លៃ​លក់ ប៉ុន្តែ​រំពឹង​ថា​នឹង​ថ្លៃ​ជាង Galaxy S10+ RAM ទំហំ ១២ GB ទៅ​ទៀត។

    គួរ​ដឹង​ថា​ Galaxy S10+ មាន​បំពាក់​អេក្រង់​​ទំហំ ៦,៤ អ៊ីញ មាន​ថ្ម​ទំហំ ៤១០០ mAh មាន​កាមេរ៉ា​ខាង​មុខ​ពីរ​គ្រាប់ ​កាមេរ៉ា​ខាង​ក្រោយ​ ៣ គ្រាប់​ ​ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​បន្ថែម ដើម្បី​បាន​ទំហំ​អង្គ​ផ្ទុក​ដល់ ១,៥ TB ឯណោះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ