• និយាយពីរឿងហួសចិត្ត PassApp មិនអោយឆ្គែជិះ ក៏នឹកដល់សិង្ហបុរី មានសេវាកម្ម GrabPet អាចអោយសត្វចិញ្ចឹមអ្នកជិះបាន

    នៅប្រទេសសិង្ហបុរីថ្មីៗនេះមានសេវាកម្មដឹកជញ្ជូនតាមរថយន្ត (Grab) ទើបតែអភិវឌ្ឍន៏ថ្មីដែលគ្រប់គ្នាអោយឈ្មោះថា GrabPet។ ចាប់ពីថ្ងៃទី ២០ ខែកុម្ភះទៅអ្នកដំណើរទាំងអស់នៅសិង្ហបុរីអាចប្រើសេវា GrabPet ដើម្បីអាចយកសត្វចិញ្ចឹមរបស់ខ្លួនធ្វើដំណើរទៅជាមួយ។

    លោក Lim Kell Jay ប្រធាន Grab សិង្ហបុរីបានថ្លែងថាសេវានេះត្រូវបានេះចាប់ផ្ដើមឡើងដើម្បីឆ្លើយតបទៅនឹងម្ចាស់សត្វចិញ្ចឹមទាំងអស់ក្នុងប្រទេសសិង្ហបុរីក្រោយដឹងថាមានភាពពិបាកក្នុងការធ្វើដំណើរជាមួយសត្តចិញ្ចឹមរបស់ពួកគេដោយសារតែ “ជម្រើសដឹកជញ្ជូនមានកំណត់”។

    លោកបន្ថែមថា “តំរូវការរបស់អ្នកប្រើប្រាស់, មិនថាកន្លែងណាពិសេស, គឺមានសារះសំខាន់ចំពោះយើង”។ ខណះពេលនេះវាស្ថិតនៅក្នុងការសាកល្បង Grab បានបញ្ជាក់ថា GrabPet នឹងដំណើរការដូចគ្នាទៅនឹង GrabCar ដែលនេះគឺផ្ទុយស្រឡះពីសេវាកម្មដឹកជញ្ជូនសត្វចិញ្ចឹមដែលមានស្រាប់ដែលតម្រូវអោយកក់ទុកមុន។ បើនិយាយពីសេវាកម្ម GrabPet នេះវិញគ្រប់រថយន្ត GrabPet ទាំងអស់មានបំពាក់ជាមួយទ្រនាប់កៅអីខាងក្រោយអាចបត់បែនបាន មិនជ្រាបទឹក រួមទាំងមានផ្ដល់ជូននូវកន្សែងត្រជាក់ និងកង្ហារបញ្ចេញខ្យល់ត្រជាក់ដើម្បីធានាបាននូវបរិយាកាសស្អាតនិងមានផាសុកភាពសម្រាប់អ្នកដំណើរទាំងអស់។

    យោងតាមគេហទំព័ររបស់ Grab បានអោយដឹងថាសត្វចិញ្ចឹមទាំងអស់ដែលជិះ GrabPet ត្រូវបានផ្ដល់ធានារ៉ាប់រងបន្ថែមដូច្នេះម្ចាស់សត្វចិញ្ចឹមទាំងអស់អាចស្ងប់ចិត្តដោយគ្មានក្ដីបារម្ភ។ អ្នកបើកបរ GrabPet ទាំងអស់ត្រូវឆ្លងកាត់ការហ្វឹកហ្វឺនជាចាំបាច់ក្នុងការដឹកជញ្ជូនសត្វដោយគ្រូបង្វឹកឆ្កែដែលឈ្នះបានពានរង្វាន់គឺលោក Patrick Wong ជាអ្នកបង្កើតសាលា Waggies ដែលជាសាលាបណ្ដុះបណ្ដាលឆ្កែថ្នាក់កំពូល។ អ្នកបើកបរទាំងអស់នឹងអាចដឹងពីឥរិយាបទណាដែលអាចប៉ះពាល់ដល់សត្វឆ្កែ ក៏ដូចជាដឹកជញ្ជូននិងយកសត្វឆ្កែចេញចូលពីក្នុងឡានដោយសុវត្ថិភាព។

    ជាអកុសលអ្នកដំណើរមានសត្វចិញ្ចឹមជាបក្សី មិនត្រូវបានគេអនុញ្ញាតនោះទេ ដោយសារតែខ្យល់ត្រជាក់ដែលប្រើនៅក្នុងឡាន អាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ