• រំលឹកឡើងវិញ ថ្ងៃបុណ្យសង្សារ! ប្រពន្ធ ឃើញគេទូរស័ព្ទមកប្ដីខ្លួន ខំតាមសួរថាអ្នកណា តែតែប្ដីមិនប្រាប់ ក៏កើតចិត្តខឹងដកកាំភ្លើង បាញ់សម្លាប់ប្ដីខ្លួនឯង

    កាលពីពេលថ្មីៗនេះបុរសម្នាក់ ត្រូវប្រពន្ធខ្លួនដកកាំភ្លើងបាញ់ដោយសារតែគាត់មិនប្រាប់នាងថា នរណាតេទូរស័ព្ទមកគាត់នៅយប់ថ្ងៃទិវានៃក្ដីស្រលាញ់។ ឧបទ្ទវហេតុក៏គួរអោយរន្ធត់នេះបានកើតឡើងនៅខេត្តកាឡាសិនប្រទេសថៃកាលពីថ្ងៃសុក្រ (១៥ កុម្ភះ)។

    យោងតាមកាសែត Harian Metro បានអោយដឹងថាវេជ្ជបណ្ឌិតអាយុ ៤៥ ឆ្នាំម្នាក់ឈ្មោះថា Ratthasat បានទទួលទានអាហារពេលល្ងាចជាមួយប្រពន្ធរបស់គាត់ឈ្មោះថា Mayura អាយុ ៤៤ ឆ្នាំនៅភោជនីយដ្ឋានមួយ ដែលបានបង្កអោយមានការសន្ទនារបស់ពួកគេកើតឡើងក្រោយពីមានការតេទូរស័ព្ទ យ៉ាងអាថ៍កំបាំងមកប្ដីរបស់គាត់នៅយប់ថ្ងៃនៃសេចក្ដីស្រលាញ់ក្នុងភោជនីយដ្ឋាននោះ។ បុរសជាប្ដីព្យាយាមនិយាយបង្វែការយកចិត្តទុកដាក់របស់ប្រពន្ធប៉ុន្តែភរិយាមិនសុខចិត្ត ហើយនៅតែព្យាយាមសួរនាំរហូតដល់តឹងសរសៃករដាក់គ្នាទោះមកដល់ផ្ទះវិញហើយក៏ដោយ។

    ជាអកុសលទំនាស់ពាក្យសម្ដីកាន់តែខ្លាំងឡើង ហើយបានបង្ករឿងកាន់តែធំក្រោយពីអ្នកស្រី Mayura បានទាញកាំភ្លើងខ្លី(9mm)ភ្លាមនោះក៏បានបាញ់សំដៅទៅលើស្វាមីខ្លួន។ គ្រាប់កាំភ្លើងបានបាញ់ត្រូវថ្ពាល់របស់គាត់ហើយគាត់បានដួលនៅក្នុងថ្លុកឈាមនោះ នាងភ័យស្លន់ស្លោជាខ្លាំងនៅពេលកើតរឿងបែបនេះហើយហើយភ្លាមៗនោះ មានគេតេហៅប៉ូលីសមកកន្លែងកើតហេតុ។ នៅពេលប៉ូលីសទៅដល់កន្លែងកើតហេតុគឺបានឃើញនាងអង្គុយក្បែរប្ដីរបស់នាង ហើយកាំភ្លើងខ្លីបានរកឃើញនៅលើឥដ្ឋ។

    ប្ដីរបស់នាងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយកំពុងស្ថិតនៅមន្ទីរពេទ្យសង្រោះបន្ទាន់នៅឡើយ វាគួរអោយភ័យខ្លាចដោយគ្រាន់តែទំនាស់ពាក្យសម្ដីបន្តិចបន្តួច រវាងអ្នកទាំងពីរបានឈានទៅដល់ហេតុការណ៏អាក្រក់បែបនេះ។ សង្ឃឹមថាគាត់និងអាចជាសះស្បើយពីរបួសវិញបើមិនដូច្នេះទេ ប្រពន្ធអាចប្រឈមនឹងទោសកាន់តែខ្លាំងចំពោះមុខច្បាប់។ ជាពិសេសតត្រូវប្រាប់ឲ្យច្បាស់ថានរណាជាអ្នកតេមក៕

    អត្ថបទដោយ៖ RathDy
    ប្រភព ៖ worldofbuzz

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ