• ប៉ះថ្ងៃស៊យ! ជនជាតិចិនបើកឡានធ្លាក់ផ្លូវ រួចហៅឡានមកស្ទួច តែស្ទូចខុសបច្ចេកទេស ធ្លាក់ចុះវិញ ខូចខាតលើសដើម

    ខេត្តព្រះសីហនុ៖ មានជនជាតិចិនម្នាក់បានបើករថយន្ត ធ្លាក់ផ្លូវ ហេតុការណ៍នេះបានកើតឡើង នារសៀលថ្ងៃ២១ខែកុម្ភៈ២០១៩ម្សិលមិញនេះ នៅផ្លូវបេតុងវត្តលើ ចុះមកសេតេ ក្រុងព្រះសីហនុ។

    ក្រោយកើតហេតុម្ចាស់រថយន្តជាជនជាតិចិន បានហៅរករថយន្តស្ទូចមកយកស្ទូចឡើង ប៉ុន្តែចៃដន្យដោយសារតែបញ្ហាបច្ចេកទេសពេលស្ទូច(មិនដឹងថាខុសបច្ចេកទេស ឬបែបណានោះ) ពេលកំពុងស្ទូចឡើង ក៍ធ្លាក់រថយន្តតូចនោះបណ្តាលអោយរថយន្តរងការខូចខាតកាន់តែធ្ងន់ធ្ងរ។

    ហេតុការណ៍នេះ ខាងម្ចាស់រថយន្តតូចបានតម្រូវអោយខាងរថយន្តស្ទូចចេញសំណងទៅលើការខូចខាតនៅនឹងកន្លែង ប៉ុន្តែការចរចាមិនត្រូវគ្នា រហូតចុងក្រោយការដោះស្រាយឈានទៅដល់ រកអន្តរាគមន៍ និងបញ្ជូនទៅសម្របសម្រួលដោះស្រាយនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ