• វិទ្យាស្ថានប៉ាស័្ទរកម្ពុជា បង្ហោះសារនៅលើហ្វេសប៊ុក ដើម្បីបញ្ជាក់ថា «មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ពុកម៉ែបងប្អូនគ្រប់ៗគ្នា»

    នៅពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនកុះករ បន្ដនាំកូនចៅទៅចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រោយផ្ទុះករណីមានអ្នកស្លាប់ដោយសារឆ្កែខាំ ឬឆ្មារខ្ចៅ។

    ជាមួយគ្នានេះផងដែលក៏មានការលេចលឺថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មិនមានថ្នាំចាក់បង្កាគ្រប់គ្រាន់ ជាហេតុធ្វើឲ្យវិទ្យាស្ថានប៉ាស័្ទរកម្ពុជា បានចេញសារជូនសាធារណជនថា៖

    “ការចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស័្ទរកម្ពុជា សារជូនដល់សាធារណៈជនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែចំនួនអ្នកដែលអញ្ជើញមកពិគ្រោះ ក្រោយពីសត្វខាំរួចហើយ ដើម្បីទទួលសេវាចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតមានចំនួនច្រើនឡើង យើងខ្ញុំសូមអភ័យទោសដែលបណ្តាលឲ្យមានការរង់ចាំយូរពីសំណាក់អស់លោកអ្នក ក្នុងការជួបជាមួយក្រុមគ្រូពេទ្យ។ វិទ្យាស្ថានប៉ាស័្ទរយើងខ្ញុំបានកំពុងព្យាយាមធ្វើឲ្យល្អបំផុតសម្រាប់អ្នកគ្រប់គ្នា និងសូមផ្តល់អទិភាពពិគ្រោះជូនដល់អ្នកដែលអញ្ជើញមកចាក់បន្ត (លើកទី២ និងទី៣) អ្នកដែលមានមុខរបួសដោយឆ្កែខាំធ្ងន់ធ្ងរ កុមារតូចៗ ព្រះសង្ឈ ជនពិការ មនុស្សចាស់ជរា និងស្រ្តីមានផ្ទៃពោះ។ វិទ្យាស្ថានប៉ាស័្ទរយើងខ្ញុំទទួលពិគ្រោះជូនដល់អ្នកជម្ងឺទាំងអស់ដែលអញ្ជើញមកដល់វិទ្យាស្ថានយើងខ្ញុំ ប៉ុន្តែយើងខ្ញុំសូមអធ្យាស្រ័យចំពោះការរង់ចាំយូរ។ វិទ្យាស្ថានយើងខ្ញុំសូមជម្រាបជូនថា យើងខ្ញុំមានវ៉ាក់សាំងគ្រប់ចំនួនសម្រាប់ផ្គត់ផ្គង់ជូនអ្នកទាំងអស់គ្នា។ សូមមេត្តាកុំជឿតាមព៍ត័មានមិនពិតមួយចំនួនតាមរយៈបណ្តាញសង្គមផ្សព្វផ្សាយមួយចំនួនតូច សូមជឿទុកចិត្តលើការណែនាំរបស់ក្រុមការងារ និងក្រុមគ្រូពេទ្យរបស់វិទ្យាស្ថានប៉ាស័្ទរយើងខ្ញុំ។
    សូមអរគុណ”

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ