• ព្រះរាជ​ទាយាទ​អារ៉ាប៊ី​សាអូឌីត ទទួលបាន «កាំភ្លើង​ស្រោប​មាស» ពី​​ប៉ាគីស្ថាន ក្នុង​ពេល​យាង​បំពេញ​ទស្សនកិច្ច​ថ្មីៗ​នេះ

    (អ៊ីស្លាម៉ាបាដ)៖ ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត Mohammed bin Salman ពុំបានយាងចាកចេញពីទីក្រុង អ៊ីស្លាម៉ាបាដដោយព្រះហស្ថទទេឡើយ ដោយទ្រង់ទទួលបានកាំភ្លើងស្រោបពីមាសដ៏ថ្មីចែងចាំងមួយដើម ពីសំណាក់ក្រុមមន្រ្តីព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងពេលបំពេញយាងទស្សនកិច្ចនៅក្នុងប្រទេសនេះ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

    កាំភ្លើងខាងលើដែលព្រះអង្គម្ចាស់ Bin Salman ទទួលបាន គឺជាប្រភេទកាំភ្លើងរះមានឈ្មោះថា Heckler & Koch MP5 ដែលជាកាំភ្លើង Submachine Gun ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។ លើសពីនេះថែមទៀត ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ក៏ទទួលបាននូវមេដាយកិត្តិយសថ្នាក់ស៊ីវិល Nishan-e-Pakistan ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ប្រទេសប៉ាគីស្ថាន រួមជាមួយព្រះឆាយាល័ក្ខណ៌មួយផ្ទាំងរបស់ទ្រង់ផងដែរ។

    គួរជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃ នៅក្នុងប្រទេសប៉ាគីស្ថាន ព្រះអង្គម្ចាស់ Bin Salman បានយល់ព្រមដោះលែងអ្នកទោសប៉ាគីស្ថានជាង២,០០០នាក់ ដែលជាប់ឃុំខ្លួននៅអារ៉ាប៊ីសាអូឌីត ហើយបាន ចុះកិច្ចព្រមព្រៀងទំហំ២០ពាន់លានដុល្លារ ដែលក្នុងនោះភាគច្រើនស្តីពីវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត និងការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់ប៉ាគីស្ថាន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ