• ជនជាតិខ្មែរច្រើននាក់ ត្រូវបានអជ្ញាធរថៃចាប់ខ្លួន ពេលលួចចូលកាប់ឈើ ក្នុងឧទ្យានជាតិមួយ នៅប្រទេសថៃ

    ថ្មីៗនេះមានកម្មករ ១៨ នាក់ត្រូវបានគេរាយការណ៍ថាបានចាប់ខ្លួន ខណៈដែលពួកគេបានចូលទៅកាប់ឈើគ្រញូងនៅក្នុងឧទ្យានជាតិមួយ នៅភាគឦសាននៃប្រទេសថៃកាលពីសប្ដាហ៍មុន។

    យោងតាមរបាយការណ៍ Xinhua កាលពីថ្ងៃចន្ទបានអោយដឹងថាពលរដ្ឋកម្ពុជាចំនួន ១៨ នាក់ត្រូវបានចាប់ខ្លួន ជាមួយនឹងឧបករណ៍មួយចំនួនសម្រាប់កាប់ឈើប្រណីតដ៏មានតម្លៃនៅក្នុងឧទ្យានជាតិមួយនៅប៉ែកឦសានប្រទេសថៃ។

    ប៉ូលីសបានរាយការណ៍ថាពួកគេបានរកឃើញពលរដ្ឋកម្ពុជាចំនួន ១៧ នាក់បន្ទាប់ពីក្រុមអាជ្ញាធរបានបិទប្រទល់ខណ្ឌសួនឧទ្យានក្នុងខេត្ត Nakhon Ratchasima កាលពីថ្ងៃសៅរ៍។ ដំបូងឡើយនគរបាលបានចាប់បុរសជនជាតិខ្មែរម្នាក់នៅតំបន់ដដែលនោះ ដោយបានរកឃើញថាមានកាំភ្លើងវែងមួយដើមដែលជាកាំភ្លើងកែច្នៃដោយខ្លួនឯងនិងមានថង់ច្រកម្ហូបអាហារចំនួន ៣៧កញ្ចប់នៅថ្ងៃសៅរ៍មុនពេលពួកគេបានចាប់ខ្លួនមនុស្ស ១៧ នាក់ផ្សេងទៀតនោះ។

    មនុស្សមួយក្រុមខាងលើ ត្រូវបានគេជឿថាបានលួចឆ្លងចូលទៅក្នុងប្រទេសថៃនៅខេត្តចាន់ថាបុរី ដើម្បីជួបជាមួយអ្នកចាត់ការរបស់ពួកគេ ក្រោយមកបានព្យាយាមរត់គេចពីសមត្ថកិច្ចចូលទៅក្នុងព្រៃជ្រៅ។ ទោះបីជាយ៉ាងណាក៏ដោយពួកគេត្រូវបានគេចាប់បាន នៅពេលអាជ្ញាធរបានបិទផ្លូវទាំងអស់ចេញពីឧទ្យាន។

    ស្រី ណារិន អ្នកសម្របសម្រួលសិទ្ធិមនុស្សនៅខេត្តឧត្តរមានជ័យបាននិយាយថាគាត់មិនមានព័ត៍មានអំពីជនជាតិកម្ពុជា ១៨ នាក់ដែលអាជ្ញាធរថៃបានចាប់ខ្លួននោះទេ ប៉ុន្តែពួកគេនឹងរកអោយឃើញកាពិត។ លោកបន្តថា “ចាប់តាំងពីខែមករាមកខ្ញុំបានដឹងថាមានពលរដ្ឋកម្ពុជាចំនួន ៨ នាក់ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរថៃបន្ទាប់ពីពួកគេបានចូលដោយខុសច្បាប់ដើម្បីកាប់ឈើនៅក្នុងប្រទេសថៃ”

    ដោយចាប់តាំងពីឆ្នាំ ២០១១ រហូតមកដល់ពេលនេះពលរដ្ឋកម្ពុជារាប់រយនាក់នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានបាញ់សម្លាប់ដោយអាជ្ញាធរថៃ។ លោក ណារិន បន្ថែមថា “ខ្ញុំនៅតែជម្រុញអោយអាជ្ញាធរកម្ពុជា រារាំងឫហាមឃាត់ពួកគេមិនអោយចូលទៅកាប់ព្រៃឈើនៅក្នុងប្រទេសថៃព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់”

    ប្រែសម្រយលដោយ៖ RathDy
    ប្រភព ៖ khmertimeskh

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ