• ខ្លាំងបាត់! ហាង​​កាត់សក់​​មួយ​នៅ​វៀតណាម ​អ្នកចង់កាត់ម៉ូត​សក់​តាម​​ គីម ជុងអ៊ុន និង ដូណាល់ ត្រាំ គឺមិនគិតថ្លៃទេ

    (ហាណូយ)៖ ម្ចាស់ហាងកាត់សក់មួយកន្លែងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានផ្ដល់សេវាកម្មកាត់សក់ដោយឥតគិតថ្លៃដល់អថិជនរបស់ខ្លួន នូវម៉ូតសក់របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាកិច្ចស្វាគមន៍ជំនួបរវាងមេដឹកនាំទាំង ២ នៅចុងខែកុម្ភៈនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

    លោក ទួន ដុង (Tuan Duong) ដែលជាម្ចាស់ហាងកាត់សក់ Tuan Duong Beauty ស្ថិតនៅលើផ្លូវ ដេឡាថាញ់ (De La Thanh Street) នៃទីក្រុងហាណូយ បានបញ្ជាក់ទៀតថា លោកសម្រេចចិត្តកាត់សក់ដូចម៉ូតសក់លោក ត្រាំ និងលោក គីម ដោយឥតគិតថ្លៃដល់អតិថិជន បន្ទាប់ពីបានទទួលដំណឹងថា មេដឹកនាំកំពូលទាំងពីររូបនេះនឹងត្រូវជួបគ្នាជាលើកទី ២ ក្នុងទីក្រុងហាណូយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំមួយ សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។

    គួរបញ្ជាក់ថា គ្រាន់តែប្រកាសកាត់សក់ឥតគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ០២ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ហាងរបស់លោក Tuan Duong ទទួលបានអតិថិជនជាង ២០០នាក់ឯណោះ ហើយសេវាកម្មនេះនឹងត្រូវផ្ដល់ជូនរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំកំពូលត្រាំ-គីម ជាលើកទី២៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ