• អ្នកគ្រូបង្រៀនម្នាក់ បានប្រើហិង្សាដាក់កូនសិស្ស រហូតជាំពេញខ្លួន ត្រូវម្តាយប្ដឹងចូលប៉ុស្តិ៍…!

    រាជធានីភ្នំពេញ៖ អ្នកគ្រូបង្រៀនម្នាក់នៃបឋមសិក្សាតេជោហ៊ុនសែនច្រាំចំរេះនិងជាប្រពន្ធនាយកសាលាផងនោះត្រូវបានម្តាយកុមារីរងគ្រោះប្តឹងចូលប៉ុស្តិ៍ប៉ូលិសច្រាំងចម្រេះទី២ បន្ទាប់ពីប្រើអំពើហឹង្សាយ៉ាងឃោរឃៅវាយកូនសិស្សថ្នាក់២ក ដែលទើបមានអាយុ៧ឆ្នាំ ម្នាក់ឡើងជាំពេញខ្លួន ដោយសារតែឡើងសរសេរនៅក្តាខៀនមិនចេះ។

    ហេតុការណ៍នេះមានការភ្ញាក់ផ្អើលនៅវេលារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅប៉ុស្តិ៍រដ្ឋបាលច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

    កុមារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ បូរិទ្ធ សុវណ្ណដាលិស អាយុ៧ឆ្នាំ រៀនថ្នាក់ទី២ក នៃសាលាបឋមសិក្សាតេជោហ៊ុនសែនច្រាំងចម្រេះ មានម្តាយឈ្មោះ ម៉ៅ សុភារម្យ អាយុ៣៦ឆ្នាំ រស់នៅភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។ ចំណែកអ្នកគ្រូចរិកកាចសាហាវ ឈ្មោះ ផ្លុង គឹម ហេង ត្រូវអ្នកគ្រូប្រចាំថ្នាក់ទី២ក នៃសាលាបឋមសិក្សាតេជោហ៊ុនសែនច្រាំងចម្រេះហើយត្រូវជាប្រពន្ធនាយកសាលាបឋមសិក្សាច្រាំងចំរេះ ឈ្មោះ ពេជ ច័ន្ទត្រា នោះតែម្តង។

    បើតាមស្ត្រីជាម្តាយបានឲ្យដឹងថាមុនពេលកើតហេតុខណៈដែលកូនគាត់ដោះអាវងូតទឹកស្រាប់តែគាត់ឃើញស្នាមជាំយ៉ាងធំនៅលើខ្នងកូនស្រីគាត់ហើយឈ្លេចសួរកូនពេលនោះកូនស្រីរងគ្រោះរបស់គាត់ប្រាប់ថាគឺអ្នកគ្រូវ៉ៃខណៈដែលកូនឡើង សរសេរនៅក្តាខៀនហើយមិនចេះ ។ ប្រភពបន្តថានេះមិនមែនជាលើកទី១ទេ ដែលគ្រូបង្រៀនម្នាក់នេះតែងវាយកូនសិស្សស្ទើរគ្រប់គ្នាប៉ុន្តែម្ដាយឪពុកក្មេងចេះតែអត់អោនឲ្យដោយសារតែគ្រូវាចង់ឱ្យកូនសិស្សរៀនចេះ។

    ម្តាយកុមារីរងគ្រោះនិយាយថាបើវាយបណ្តាលអោយមានស្នាមលើរាងកាយម្លឹងៗក៏ ព្រោះតែចង់អោយសិស្សចេះទង្វើបែបនេះខ្ញុំទទួលយកមិនបានទេ ហើយ សុំសំណូមពរអោយក្រសួងអប់រំយុវជននិងកីឡារ និងសមត្ថកិច្ចចាត់វិធានការផង ទង្វើបែបនេះបង្ហាញពីចរិតព្រៃផ្សៃរបស់គ្រូបង្រៀនដែលមានតួនាទីអប់រំណែនាំ មិនត្រូវប្រើអំពើហឹង្សាលើកុមារដែលជាសិស្សរបៀបនេះទេ បើនៅតែប្រព្រឹត្តបែបនេះទៀតនិងជះឥទ្ធិពលអាក្រក់ដល់ស្ថាប័នគ្រូបង្រៀនផ្សេងទៀត។

    បន្ទាប់ពីហៅគ្រូបង្រៀននិងនាយកសាលាដែលត្រូវជាប្ដីរបស់អ្នកគ្រូនោះចូលប៉ុស្តិ៍ច្រាំងចំរេះ២ ក៏បានធ្វើការសុំទោសម្ដាយកុមារីរងគ្រោះឲ្យនិងធ្វើកិច្ចសន្យាបញ្ឈប់ការវាយដំកូនគាត់តទៅដូច្នេះទៀត។

    ជាមួយគ្នានោះម្ដាយកុមារីរងគ្រោះក៏បានសំណូមពរដល់ក្រសួងអប់រំនិងយុវជននិងកីឡាអោយជួយមើលសាលាបឋមសិក្សាហ៊ុនសែនច្រាំងចំរេះ២ នេះផង បើមិនដូច្នេះទេនេះជាគំរូអាក្រក់ដល់គ្រូៗផ្សេងទៀតជាមិនខាន៕

    ប្រភព៖ ANN
    ដោយ:ប៉ក់ សារួន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ