• ស៊ែឲ្យដឹងថាខ្មែរខ្លាំង! យុទ្ធជនខ្មែរជាង២០០០នាក់ ធ្លាប់ពលីជីវិតការពារសេរីភាពនៅទ្វីបអុឺរ៉ុប រហូតបារាំង កសាងស្តូបរូបសំណាក បញ្ជាក់ពីភាពក្លាហាន

    សង្រ្គាមលោកលើកទី១ ដែលជាមហាវិនាសកម្មសង្រ្គាមធំជាងគេដំបូងបង្អស់របស់មនុស្សជាតិ បានបញ្ចប់ទៅនៅថ្ងៃ១១ វិច្ឆិកា ឆ្នាំ១៩១៨ ដែលមកដល់ពេលនេះជាង១០០ឆ្នាំហើយ។ សង្គ្រាមនេះបានផ្ទុះឡើងរវាងមហាអំណាចធំៗនៅទ្វីបអឺរ៉ុប មានមួយផ្នែកជាក្រុមសម្ព័ន្ធមិត្តដែលរួមមាន ប្រទេសបារាំង អង់គ្លេស អុីតាលី រុស្សី និង សហរដ្ឋអាមេរិក រវាងនឹង ក្រុមមហាអំណាចកណ្ដាល ដែលមាន អាល្លឺម៉ង់ អូស្រូហុងការី អ៉ូតូម៉ង់ (តួកគី) និង ប៊ុលការី។

    កងពលឥណ្ឌូចិនបារាំង ដែលរួមមានទាហានខ្មែរ និង ទាហានអាណ្ណាម (វៀតណាម)

    សង្រ្គាមនេះបានអូសបន្លាយអស់រយះពេលបួនឆ្នាំ ចាប់ពីថ្ងៃទី ២៤ កក្កដា ឆ្នាំ១៩១៤ ដល់ ថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ១៩១៨ និង ឆក់យកជីវិតមនុស្សអស់ជាង១៨លាននាក់ ដោយបញ្ចប់ទៅក្រោមភាពជោគជ័យរបស់ក្រុមសម្ព័ន្ធមិត្ត។

    ទាហានស្ម័គ្រចិត្តខ្មែរ នៅវត្តភ្នំ

    នាសម័យសង្គ្រាមលោកលើកទីមួយនេះដែរ យុទ្ធជនខ្មែរ ប្រមានជាង២០០០នាក់ បានស្ម័គ្រចិត្តចូលបំរើក្នុងកងពលឥណ្ឌូចិនបារាំង ដើម្បីទៅច្បាំងអមជាមួយកងទ័ពបារាំង ប្រឆាំងនឹងអាល្លឺម៉ង់នៅទ្វីបអឺរ៉ុប។ ទាហានខ្មែរទាំងនោះត្រូវបានមេបញ្ជាការបារាំងជាច្រើន សសើរពីភាពក្លាហាន ប្រកបដោយវិន័យរបស់ពួកគេ។

    ទាហានខ្មែរនៅក្នុងលេណ្ណដ្ឋាន នាសមរភូមិទ្វីបអឺរ៉ុប

    នៅឆ្នាំ១៩២៥ រដ្ឋបាលអាណានិគមបារាំង បានកសាងស្តូបរូបសំណាករំលឹកវីរភាពរបស់ទាហានខ្មែរទាំងនោះ នៅត្រង់សួនច្បារកាំភ្លើងគួចកាណុងជិតស្ពានជ្រោយចង្វារសព្វថ្ងៃ ក៏ប៉ុន្តែស្តូបនេះត្រូវបានបំផ្លាញនាសម័យខ្មែរក្រហម ហើយបំណែកដែលនៅសេះសល់ត្រូវបានដាក់តាំងនៅសួនច្បារសារមន្ទីរជាតិសព្វថ្ងៃ៕

    ប្រភព៖ មោទនកងទ័ពខ្មែរ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ