• ជនរងគ្រោះដោយសារឡានក្រឡុកស៊ីម៉ងបុករះ គឺជាលោកគ្រូនៅវិទ្យាល័យបឹងត្របែក បានទទួលមរណភាពហើយ!

    យោងតាមសេចក្តីជូនដំណឹងរបស់ នាយកវិទ្យាល័យបឹងត្របែក បានឲ្យដឹងថា លោកគ្រូ សុខ ទែល ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅមុខវិទ្យាល័យ ក្នុងពេលធ្វើដំណើរមកបង្រៀនសិស្ស។ ដោយលោកគ្រូបានទទួលមរណភាពខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ សពតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

    គួររំលឹកផងដែលរថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕

    ប្រភព៖ Khmernote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ