• លោក Jackie Chan ដែលយើងស្គាល់ថា ឈិន ឡុង សម្រេចថត​ខ្សែ​ភាពយន្ត​ចុង​ក្រោយ​របស់​​លោកនៅ Dubai ចុងខែកុម្ភៈនេះហើយ

    (បរទេស)៖ តារាភាពយន្តដ៏ល្បីនៅអាស៊ី គឺ Jackie Chan ដែលទស្សនិកជនខ្មែរតែងតែហៅថា ឈិន ឡុង នឹងត្រឡប់ទៅ Dubai ម្តងទៀត នៅខែចុងកុម្ភៈនេះ ដើម្បីថតរឿងមួយ ដែលជាខ្សែភាពយន្តចុងក្រោយរបស់លោក ជាមួយនឹងផលិតករ និង អ្នកដឹកនាំលោក Stanley Tong។ នេះបើយោងតាមសេចក្តីប្រកាស របស់គណៈកម្មការទូរស្សន៍ និងខ្សែភាពយន្តឌូបៃ។

    លោក Jamal Al Sharif ប្រធានគណៈកម្មការទូរទស្សន៍ និងខ្សែភាពយន្ត Dubai បាននិយាយលើ Twitter ថា «លោក ឈិន ឡុង នឹងត្រឡប់ទៅថតភាពយន្តនៅ Dubai ជាលើកទីពីរ បន្ទាប់ពីខ្សែភាព «smash-hit Kung Fu Yoga»។ ខ្សែភាពយន្តលើកនេះ មានចំណងជើងថា «Vanguard » ដែលជាការដឹកនាំសម្តែងដោយលោក Stanley Tong»។ លោកថា ខ្សែភាពយន្តនេះ នឹងត្រូវថតនៅជុំវិញទីក្រុងឌូបៃ រួមទាំងទីតាំងនានា ដែលមានភាពលេចធ្លោរក្នុងតំបន់ ខណៈដំណើរការថតខ្សែភាពយន្ត គឺស្ថិតក្រោយការផ្តត់ផ្គង់ ដោយគណៈកម្មការភាពយន្ត និងទូរទស្សន៍ Dubai ។

    «ខ្ញុំពិតជាអគុណខ្លាំងណាស់ ចំពោះមន្ត្រីក្នុងជួររដ្ឋាភិបាល និងក្នុងវិស័យឯកជន ដែលបានគាំទ្រខ្សែភាពយន្ត «Kung Fu Yoga» កន្លងមក ហើយបន្តការគាំទ្រចំពោះខ្សែភាពយន្តថ្មី ដែលនឹងមានក្នុងពេលឆាប់ៗនេះ»។ នេះជាសំដីរបស់លោក Sharif ដកស្រង់ដោយសារព័ត៌មានក្នុងស្រុក Gulf News។

    គួរជម្រាបថា ខ្សែភាពយន្តដំបូងរបស់ លោក ឈិន ឡុង «Kung Fu Yoga» ដែលជាការផលិតរួមគ្នា រវាងក្រុមហ៊ុនឥណ្ឌា និងចិន ត្រូវបានគេកត់សម្គាល់ឃើញថា ជាភាពយន្តដំបូងរបស់តារាពូកែក្បាច់គុនរូបថត ថតដំបូងនៅទីក្រុងឌូបៃ និងប៉ែកមជ្ឈឹមប្រទេស ដែលត្រូវបានផលិតអំឡុង ខែកញ្ញា ដល់ ខែតុលា ឆ្នាំ ២០១៥។ ខ្សែភាពយន្តនេះ បានផ្តិតយកកន្លែងស្អាត និងទាក់ទាញជាច្រើននៅទីក្រុងឌូបៃ ដូចជា៖ Atlantis, the Palm, Jumeirah Lake Towers, Shaikh Zayed Road, Dubai Marina, កន្លែងពាណិជ្ជកម្មក្នុងតំបន់ និងវាលខ្សាច់ផងដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ