• មានមនុស្សយ៉ាងហោចណាស់ ​៦៩​នាក់​​បាន​សម្លាប់​ ក្នុង​អគ្គិភ័យ​​អគារ​មួយនៅបង់ក្លាដេស

    យ៉ាងហោចណាស់​មនុស្ស ៦៩​នាក់​ត្រូវ​បាន​សម្លាប់​ក្រោយ​អគ្គិភ័យ​លេប​ត្របាក់​អគារ​មួយ​កន្លែង​នៃ​រដ្ឋធានី Dhaka ប្រទេស​បង់ក្លាដេស​កាល​ពី​វេលា​ម៉ោង ១០:៤០នាទីយប់ថ្ងៃពុធ​ទី ២០ខែកុម្ភៈ។

    យោង​តាម​មន្ត្រី​ឲ្យ​ដឹង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មនុស្ស​រាប់​សិប​នាក់​បាន​ជាប់​នៅ​ក្នុង​អគារ​ហើយ​មិន​អាច​គេច​ចេញ​បាន​ដោយ​សារ​ផ្លូវ​មាន​សភាព​ចង្អៀត។ អគារ​នេះ ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​រក្សា​ទុក​សារធាតុ​គីមី​ដែល​បណ្ដាល​ឲ្យ​ឆាប​ឆេះ​បន្ដ​យ៉ាង​ងាយ។ យោង​តាម​មន្ត្រី​គ្រប់​គ្រង​អគ្គិភ័យ​លោក Mahfuz Riben ឲ្យ​ដឹង​ថា​មនុស្ស ៦៩​នាក់​នោះ​បាន​ស្លាប់​ហើយ ខណៈ​ដែល​តួលេខ​នៃ​ចំនួន​សរុប​អាច​នឹង​កើន​ឡើ​ងបន្ដ​ទៀត​។ ខណៈ​ពេល​នេះ ការ​រុក​រក​នៅ​តែ​បន្ដ​ទៀត​ដើម្បី​ស្វែង​រក​សាកសព​ដែល​ជាប់​ក្នុង​អគារ​ដើម្បី​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​ពិត​ប្រាកដ។

    យ៉ាង​ណា​មិញ មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​ឆាប​ឆេះ​ឡើង​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្ត្រី​ជា​ច្រើន​ជឿ​ថា​អាច​បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គាស​ហើយ​រាល​ដាល​ដល់​ឃ្លាំង​ផ្ទុក​សារធាតុ​គីមី​ដែល​ងាយ​ឆាប​ឆេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ