• ហួសចិត្ត! ផ្ទុះពេញបណ្តាញសង្គម ព្រោះអ្នករត់កង់បីឥណ្ឌាម្នាក់ កើតកំហឹងមិនសុខចិត្ត ដោយសារតែឆ្កែឡេីងជិះមុនមនុស្ស! (មានវីដេអូ)

    ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយមានករណីបុរសរត់កង់បីឥណ្ឌាមួយរូបកើតទុក្ខមិនសុខចិត្ត ដោយឆ្កែឡើងជិះមុនមនុស្ស។

    បើតាមប្រភពគណនីហ្វេសប៊ុកឈ្មោះ Mak Pheng Pheng ដែលបានបង្ហោះវីដេអូជាមួយសារមួយឃ្លាថា «មិនដែលឃេីញអ្នករត់​ Pass app ណាដូចអាបុិកនឹងសោះ​ ជិះ១០០ដងជួបមួយ មិនសុខចិត្តរឿងឆ្កែឡេីងជិះមុនមនុស្ស»។

    ដើមហេតុគឺម្ចាស់គណនីខាងលើបានហៅកង់បីឥណ្ឌាមកដើម្បីជូនខ្លួន និងសត្វឆ្កែទៅពេទ្យ ប៉ុន្តែស្រាប់តែបុរសអ្នករត់កង់បីបែជាខឹងច្រឡោត ដោយគ្រាន់តែសត្វឆ្កែនោះឡើងលើកង់បីឥណ្ឌារបស់គាត់មុនម្ចាស់វា។ គាត់គិតថាទង្វើបែបនេះជាទង្វើមើលងាយ ដោយកង់បីរបស់គាត់បានទិញក្នុងតម្លៃរាប់ពាន់មិនមែនជាកង់បីសម្រាប់ដឹកឆ្កែនោះឡើយ។ សង្គ្រាមពាក្យសម្តីរវាងអ្នកជិះ និងអ្នករត់កង់បីរូបនេះ បានបង្ករការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានការចែករំលែកពីគណនីមួយទៅគណនីមួយទៀត។

    សូមទស្សនាវិដេអូខាងក្រោម៖

    ប្រភព៖ ហ្វេសប៊ុក, KhmerNote

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ