• អាណិត ដល់បងប្អូនមានចិត្តធ្វើបុណ្យ តែត្រូវចាញ់បោក ក្រុមដើររៃអង្គាសបែបនេះ ធ្វើឲ្យអស់ជំនឿ (មានវីដេអូ)

    ភ្នំពេញ៖ ក្នុងពេលកន្លងទៅក្រសួង​សង្គម​កិច្ច​ធ្លាប់បាន ប្រកាស​ឲ្យ​ទប់ស្កាត់​សកម្មភាព​រៃ​អង្គាស​ប្រាប់​នៅ​តាម​ទី​សាធារណៈ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដោយនិយាយ​ថា ​សកម្មភាព​ទាំង​នោះ​ជា​ទង្វើ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយសសង្គម។​

    តែទោះជាយ៉ាងណាយើងតែងតែឃើញសកម្មភាពនេះ នៅតែបន្តកើតមាននៅតាមដងផ្លូវ ឬតាមបុរីផ្សេងៗ ដើម្បីរៃអង្គាសប្រាក់កាស ជួយទ្រទង់ទីវត្តអារមផ្សេងៗ ដោយមិនបានបញ្ជាក់ច្បាស់ ហើយខាងអជ្ញាធរក៏មិនឃើញមានហាមឃាត់អ្វីឡើយ។

    សកម្មភាពទាំងនេះគឺពិតជាជា​ទង្វើ ធ្វើឲ្យប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ របៀប​រៀប​រយ​សង្គម​ កិត្តិយស ​​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន ព្រមទាំងសាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋជាដើម។

    ជាក់ស្តែងមានជនខិលខូចមួយចំនួន តែងយកសាសនាមកធ្វើជាមុខរបរ បោកប្រាស់អ្នកដ៏ទៃជាពិសេសបងប្អូនដែលមានជំនឿលើព្រះពុទ្ធសាសនា ដោយការដើររៃអង្គាសប្រាក់ដើម្បីយកទៅកសាង ឬផ្គត់ផ្គង់វត្តអារាមផ្សេងៗ។ តែរូបភាពគ្រាន់តែជាការប្រកបមុខរបរ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្នោះ។

    វីដេអូខាងក្រោមនេះគឺជាគំរូមួយ ដែលខាងបងៗសមត្ថកិច្ចចាប់បាន និងបានបង្ហោះជាខ្សែវីដេអូ ចែកជូនបងប្អូនមើល ដើម្បីឲ្យប្រុងប្រយ័ត្ននិងធ្វើទានឲ្យត្រូវមនុស្ស៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ