• ចឹងមែនគេធ្វើបាបស្លាប់ហើយ! មិន​​នឹក​​ស្មាន​​ថា ពេជ្រ សោភា ខ្លាច​​សត្វ​​ជីងចក់ ដល់​​ថ្នាក់​​ហ្នឹង​​សោះ! (មានវីដេអុ)

    (ភ្នំពេញ)៖ ទស្សនិកជនធ្លាប់តែឃើញ តារាចម្រៀង ពេជ្រ សោភា ឡើងច្រៀងនៅលើឆាកតន្ត្រី យ៉ាងសប្បាយរីករាយ ប៉ុន្តែពាក់ព័ន្ធជាមួយនឹងជីវិតឯកជន ជាពិសេសការរស់នៅប្រចាំថ្ងៃ ទស្សនិកជនពិតជាមិនបានដឹងទេថា នាងមានសកម្មភាពអ្វីខ្លះ ចូលចិត្តសត្វចិញ្ចឹមអ្វីខ្លះ និងខ្លាចសត្វប្រភេទណាខ្លះ? តាមរយៈវីដេអូ ដែលបានបង្ហាញ នៅលើផេកហ្វេសប៊ុករបស់នាងផ្ទាល់ បានឲ្យឃើញថា នាងខ្លាចសត្វជីងចក់ឡើងញ័រខ្លួន រហូតដល់ថ្នាក់បងប្អូនបន្លាច ហើយឲ្យនាងធ្វើអ្វី ក៏នាងព្រមដែរ សំខាន់ឲ្យតែយកសត្វជីងចក់នោះ ចេញឲ្យឆ្ងាយពីនាង។

    តាមរយៈវីដេអូ បានបង្ហាញថា តារាចម្រៀង ពេជ្រ សោភា ពិតជាខ្លាចសត្វជីងចក់ឡើងញ័រខ្លួន រហូតធ្វើឲ្យតារាចម្រៀងស្រីរូបនេះ ព្រមធ្វើតាមអ្វីដែលបងប្អូនរបស់នាង ឲ្យធ្វើ ដោយក្នុងវីដេអូនោះ គេសង្កេតឃើញថា ពេជ្រ សោភា បង្ហាញសកម្មភាព ច្រៀងផង រ៉េបផង ថែមទាំងរាំផង ទាំងខ្លួនខ្លាច សត្វជីងចក់ ឡើងញ័រពេញខ្លួន។

    ចង់ដឹងថា តារាចម្រៀង ពេជ្រ សោភា ខ្លាចសត្វជីងចក់ឡើងញ័រ ដល់ថ្នាក់ណានោះ សូមប្រិយមិត្តទស្សនិកជន ទស្សនាវីដេអូទាំងអស់គ្នា៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ