• ក្រសួងកសិកម្ម បានវិធានការរទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅវៀតណាម រួចហើយ តែនៅបារម្ភរឿងមួយ…!

    (ភ្នំពេញ)៖ បន្ទាប់ពីប្រទេសវៀតណាម ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ​នៅប៉ុន្មានថ្ងៃចុងក្រោយនេះរួចមកនោះ បានបង្កជាក្តីបារម្ភចំពោះការហូរចូលជ្រូកដែលមានជំងឺមកកម្ពុជា ខណៈជ្រូកដែលកាប់លក់លើទីផ្សារកម្ពុជាមួយចំនួន នាំចូលពីវៀតណាម។

    ឆ្លើយតបចំពោះក្តីបារម្ភនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអះអាងប្រាប់ណ្តាញព័ត៌មានថា ក្រសួងដាក់ចេញវិធានការ ដើម្បីទប់ស្កាត់រួចរាល់ហើយ។

    វិធានការទប់ស្កាត់ គឺតាមរយៈការពង្រឹងការត្រួតពិនិត្យជ្រូក ដែលនាំចូលពីប្រទេសវៀតណាម ដើម្បីធានាថាគ្មានការចម្លងជំងឺចូលកម្ពុជា។

    លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «វាបានផ្ទុះជម្ងឺប្រភេទនេះមែន នៅភាគខាងជើងវៀតណាម ប៉ុន្តែកន្លងទៅនេះក៏វាមានកើតឡើងនៅប្រទេសចិនផងដែរ។ យើងកំពុងចាត់វិធានការលើបញ្ហានេះហើយ»។ ប៉ុន្តែលោករដ្ឋមន្ត្រីកសិកម្ម ក៏បានបង្ហាញនូវក្តីបារម្ភផងដែរ ចំពោះការត្រួតពិនិត្យរបស់មន្ត្រីតាមព្រំដែន លើបញ្ហាជ្រូកនេះ។

    យោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វបានឲ្យដឹងថា ក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ