• ញាក់សាច់! គ្រាន់​​តែ​រ៉ូប​ពណ៌ខ្មៅ​ដែល Yaya ពាក់​ចូល​កម្មវិធី «Vic Big 3» មាន​តម្លៃ​ស្មើរឡាន Prius ១គ្រឿង

    (ថៃ)៖ ថ្មីៗនេះ តារាសម្តែងប្រុសស្រីល្បីៗ ជាច្រើនដួង បាននាំគ្នាបង្អួតសម្រស់រៀងៗខ្លួន ខណៈពេលចូលរួមក្នុង ព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣របស់ថៃ។ ក្នុងចំណោមនោះ គេសង្កេតឃើញថា តារាស្រីជួរមុខ កញ្ញា YaYa Urassaya បានតុបតែងខ្លួនយ៉ាងសមសួន និងទាក់ទាញ ជាមួយម៉ូតសក់បែបសាមញ្ញា រួមជាមួយ នឹងរ៉ូបវែងពណ៌ខ្មៅ គួរឱ្យចាប់អារម្មណ៍។ ទន្ទឹមគ្នានេះ ទស្សនិកជនសម្តែងនូវការភ្ញាក់ផ្អើលគ្រប់គ្នា ពេលដឹង ថារ៉ូបខ្មៅ ដែលយ៉ាយ៉ា បានពាក់នោះ គឺមានតម្លៃយ៉ាងខ្លាំង រហូតដល់ទៅ ១១,៣០០ដុល្លារ ដែលជាម៉ាកល្បី LV (Louis Vuitton)។

    ជាការពិត កញ្ញា YaYa Urassaya បានចូលរួមកម្មវិធី បើកបង្ហាញរឿងថ្មី របស់ទូរទស្សន៍លេខ៣ ដោយបង្ហាញ ខ្លួនជាគូរជាមួយនឹងតារាប្រុសលោក James Ma ។ តារាទាំងពីរដួងនេះ បានបង្ហាញខ្លួន ដោយស្លៀកពាក់ឈុត ពណ៌ខ្មៅជាគូ ដែលបង្ហាញពីសម្រស់ស្រស់ស្អាត នឹងភាពសង្ហារបស់ពួកគេរៀងៗ ធ្វើឱ្យអ្នកចូលរួមមើលមិន ដាក់ភ្នែក ខណៈ រ៉ូបវែងពណ៌ខ្មៅ ដែល Yaya ពាក់ចូលរួមកម្មវិធី គឺជារ៉ូបម៉ាក LV (Louis Vuitton) ដែលជាម៉ាក ដ៏ល្បី ហើយមានតម្លៃ ១១,៣០០ដុល្លារ នេះ គឺពិតជាស្រស់ស្អាត និងសមជាមួយនឹងរូបរាងនាងយ៉ាងខ្លាំង។

    ក្នុងបណ្តាញសង្គម Instagram របស់ យ៉ាយ៉ា នាងបានសរសេថា «This dress through Louis Vuitton» រ៉ូបនេះ គឺតាមរយៈ ក្រុមហ៊ុនម៉ាកល្បី LV (Louis Vuitton)។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ