• មិនមែនភាពយន្តទេ គឺជារឿងពិតៗ ដែលរថយន្តប្រណាំង ជាច្រើនគ្រឿងបាន​បុក ក្រឡាប់​គរលើ​គ្នា កាលពីថ្មីៗនេះ!

    (សហរដ្ឋអាមេរិក)៖ នៅក្នុងព្រឹត្តិការណ៍ប្រណាំងឡានដ៏ធំសម្បើម មានរថយន្តចំនួន ២១ គ្រឿង បានជួបគ្រោះ ថ្នាក់ បុក ក្រឡាប់គរពីលើគ្នា ក្នុងអំឡុងពេលប្រណាំង នៅទីលានប្រណាំងរថយន្ត (Daytona International Speedway) នាឆ្នេរ Daytona កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ហើយក្នុងនោះ មានរថយន្តចំនួន ១០គ្រឿង បានក្រឡាប់គរពីលើគ្នា ខណៈការប្រណាំង មានចម្ងាយ ៨០៥ គីឡូម៉ែត្រ។

    អ្នកបើកបររថយន្តប្រណាំង លោក Paul Menard គឺជាមនុស្សដំបូងដែលបានបុកជាមួយ រថយន្តប្រណាំងរបស់ លោក Matt DiBenedtto ដែល បណ្ដាលឲ្យមានរថយន្តជាច្រើនទៀត បានបុកបន្ត គរពីលើគ្នា ខ្ទាតចេញពីខ្សែទីលានប្រកួត ធ្វើឲ្យខូចខាតអស់ រថយន្តប្រណាំងជាច្រើនគ្រឿង។

    ការប្រណាំងត្រូវបានបឈ្ឈប់ក្នុងរយៈពេល ២៥នាទី ខណៈសល់១០ជុំទៀត ចប់ការប្រកួត ប៉ុន្តែជាសំណាងល្អ អ្នកបើកបរ ឡានប្រណាំង មិនរងរបួស។ លោក Menard បាននិយាយថាលោកនឹងទទួលខុសត្រូវ ចំពោះការខូច ខាតមួយនេះ «ខ្ញុំបានធ្វើឲ្យខូចខាតរថយន្តប្រណាំងជាច្រើន ដូច្នេះ ខ្ញុំមិនមានអារម្មណ៍ស្រណុកចិត្តចំពោះ រឿងមួយនេះឡើយ»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ