• បញ្ហាទឹកសំអុយ ហូរចូលសមុទ្រអាចដោះស្រាយបាន ប៉ុន្តែសម្រាប់ប្រព័ន្ធលូប្រឡាយអូរបង្ហូរទឹក ដោះស្រាយមិនចេញសោះ

    ខេត្តព្រះសីហនុ៖ ស្ថានីយចម្រោះទឹកសំអុយចំនួន៤កន្លែង នៅព័ទ្ធជុំវិញឆ្នេរសមុទ្រ នឹងអាច សាកសងហើយរូចរាល់ដាក់ឲ្យដំណើរការ នៅក្នុងអំឡុង មុនពេលបុណ្យចូលឆ្នាំ ប្រពៃណី ជាតិ ខ្មែរខាងមុខនេះហើយ បានសេចក្តីថាបរិស្ថានទឹកសមុទ្រនឹងមានភាពល្អប្រសើរ ឡើង វិញ នឹងមិនមាន ទឹកសំអុយហូរចូលដូចពេលមុនទៀតទេ។ដោយឡែក ប្រព័ន្ធលូបង្ហូរទឹក ក៏ដូច ជាប្រឡាយអូរ សំរាប់ រំដោះទឹកភ្លៀង ដើម្បីបញ្ជៀសការជនលិច ក្នុងទីក្រុង ហាក់ដូច ជាដោះ ស្រាយមិនចេះសោះ ខណៈដែល រដូវវស្សារ ជិនឈានមកដល់។

    លោក យន្ត មីន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៏ បញ្ជាក់ថា បញ្ហារ ទឹកសំអុយ ហូរចាក់ចូលសមុទ្រ អាចដោះស្រាយបានហើយ គឺមិនមាន ទឹកសំអុយ ហូរចូលសមុទ្រ ដូចពេលមុនៗទៀតទេ ពីព្រោះ ស្ថានីយ ចម្រោះ ទឹកសំអុយធំៗ ចំនួន០៤កន្លែង នឹងសាងសងហើយរូចរាល់ដាក់ឲ្យដំណើរការមុនពេលបុណ្យចូលឆ្នាំប្រពៃណី ខ្មែរឈានចូលមកដល់ ពោលគឺក្នុងអំឡុងដើមខែ មេសា ឆ្នាំ២០១៩ នេះ។

    ប៉ុន្តែរសំរាប់ បញ្ហាប្រឡាយអូរ ក៏ដូចជាប្រព័ន្ធលូរបង្ហូរទឹក សំរាប់បញ្ជៀសទឹកជន់លិច ក្នុងរដូវវស្សារ ដោយកិច្ច ការ នេះ រដ្ឋបាលខេត្តមានក្រុមការងារចម្រុះ កំពង់អនុវត្តន៏តាម និតីវិធី ហើយបើពិនិត្យឃើញ ថាដីប្រឡាអូរចំណុចណា ដែលត្រូវចាក់ដីលុប ក្នុងគោលបំណង់ រំលោភយកដីអូរ បង្ករឲ្យ មាន បញ្ហារកកស្ទះចរន្តទឹកហូរគឺត្រូវតែកាយដីចេញពីរអូរវិញឲ្យអស់ រក្សាទំហ៊ំដីអូរ ឲ្យនូវ សភាព ដើម តាមប្លង់ប្រព័ន្ធ កំណត់ព្រំអូរដែលមានរូចស្រាប់ ក្នុងករណីអ្នកដែលពាក់ព័ន្ធ រំលោភយកដីអូរប្រឆាំងតវ៉ា អាចប្រឈមមុខចំពោះផ្លូវច្បាប់ គេចមិនផុតនោះទេ។ជាមួយ គ្នានេះ លោក អភិបាលខេត្ត ក៏បាន អំពាវនាវផងដែរ ទៅដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមចូលរូមសហការ លើបញ្ហារនេះជាមួយមន្រ្តីជំនាញផង ដើម្បីស្ថាឡើងវិញនូវបរិស្ថាន អនាម័យល្អ ក្នុងក្រុងព្រះសីហនុ យើងទាំងអស់គ្នា។

    ជុំវិញបញ្ហារខាងលើនេះ សំរាប់មន្រ្តី សាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលទទូលបន្ទុក លើកិច្ចការបច្ចេកទេសសាងសង់នឹងស្តារ ប្រព័ន្ធប្រឡាយអូរ ក្នុងក្រុង ព្រះសីហនុ បាននិយាយថា សំរាប់ប្រឡាយអូរ ដែលមានកំណត់ទំហ៊ំជាក់លាក់ក្នុងប្លង់ប្រព័ន្ធ រូចហើយនោះ វាមិនសូវពិបាកនោះទេ បើទោះជាដីប្រឡាយអូរនោះ ត្រូវគេចាក់ដីលុបឬសាងសង់ផ្ទះឬសំណង់ផ្សេងៗហើយក៏ដោយ។

    តែរឿងដែល លំបាកបំផុត នោះគឺចំណុច ខ្លះដែល ត្រូវសាងសង់អូរ ឬជាចំណុច គោដៅ ដែលត្រូវ តភ្ជាប់ ប្រឡាយអូរ មួយចំនួន ជាដី មានកម្មសិទ្ធិស្របច្បាប់ឯកជន មិនអាចធ្វើបាន ជាហេតុបង្ករឲ្យមានភាពលំបាក ស្មុកស្មាញ ដោះស្រាយមិនចេញ។

    លោក ផៃ ប៊ុន វណ្ណៈ អភិបាលរង ខេត្តព្រះសីហនុចំពោះ ករណីសាងសង់ប្រឡាយអូរ ដែលពាក់ព័ន្ធឆ្លងកាត់លើដីមានកម្មសិទ្ធិ ស្របច្បាប់ឯកជន ដែលជា ចំណុចជួបការលំបាក ដូច មន្រ្តីជំនាញសាធារណៈការ បានលើកឡើងខាងលើនេះ រដ្ឋបាលខេត្ត កំពង់រកវិធី ដោះ ស្រាយ ហើយ ដោយនៅចំពោះ មុខ រដ្ឋបាលខេត្តបាន ធ្វើការកោះអញ្ជើញ ប្រជាពលរដ្ឋ ដែលមានដីពាក់ព័ន្ធ ឲ្យចួលរូមពីភាក្សាដើម្បីរកដំណោះស្រាយរូចហើយក្នុហពេលកន្លងមក គឺតម្រូវឲ្យរាល់ ម្ចាស់ដីដែលពាក់ព័ន្ធទាំងសងខាងអូរដែលត្រូវសាងសង់ សូមសុំណូមពរឲ្យ សហការជា មួយមន្រ្តី ជំនាញ ធ្វើការសប្បទា ដីទំហ៊ំ ម្ខាង២ម៉ែត្រ ដើម្បី សាងសង់អូរ ទំហ៊ំ ទទឹង ៤ម៉ែត្រនឹងជំម្រៅ ៤ ម៉ែត្រ ដោយជំហានទីមួយចាប់ផ្តើមអនុវត្តន៏នៅដីតំបន់ រវង្យមួល តោពីរ តាមផ្លូវ ខាង ក្រោយ សណ្ឋាគារ ខ្សាច់សរ រហូតទៅដល់ ស្ថានីយចម្រោះ ទឹកចំអុយ។

    ប៉ុន្តែជុំវិញបញ្ហារ នេះបើតាមការសង្កេត ឃើញថា ដូចជាមិនទាន់មានភាពជោគជ័យ នៅឡើយទេ ដោយ សារតែ ចំណុចខ្លះ ត្រូវាយ សំណង់ធំៗចេញទើបអាចសាងសង់ អូរបាន វាផ្ទុយ ពីដីដែលនៅ ទំនេរមិនទាន់សាងសង់៕

    ប្រភព៖ ANN
    ដោយ: លី សុខម៉ន

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ