• ព្រះអនុជបង្កើត (ប្អូនប្រុស) របស់ព្រះករុណា ព្រះនរោត្តម សីហមុនី…!

    សម្តេចក្រុមឃុន នរោត្តម នរិន្រ្ទពង្ស (Norodom Narindrapong) ជាព្រះអនុជបង្កើត(ប្អូនប្រុស) របស់ព្រះករុណា ព្រះនរោត្តម សីហមុនី ដែលជាត្រូវជាព្រះរាជបុត្រា នៃព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង សម្តេចម៉ែ នរោត្តម មុនីនាថសីហនុ។

    ព្រះអង្គម្ចាស់ទ្រង់ប្រសូត នៅព្រះបរមរាជវាំងចតុមុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤។ ព្រះអង្គទ្រង់ធ្លាប់បានសិក្សាផ្នែកច្បាប់ និង ឧក្រិដ្ឋកម្ម នៅសកលវិទ្យាល័យជាតិក្រុងម៉ូស្គូ អតីតសហភាពសូវៀត ហើយទ្រង់អាចនិយាយភាសារុស្សី និង បារាំងបានល្អឥតខ្ចោះ។ ព្រះអង្គម្ចាស់ទ្រង់បានរៀបអភិសេកជាមួយនឹងអ្នកម្នាងសុីនួន នៅឆ្នាំ១៩៨៣ ព្រមទាំងមានព្រះរាជបុត្រីពីរព្រះអង្គគឺ អ្នកអង្គម្ចាស់ នរោត្តម សុីម៉ូណារិន (ប្រសូត ១៩៨៤) និង អ្នកអង្គម្ចាស់ នរោត្តម មុនីនួក (ប្រសូត ១៩៨៧)។

    ព្រះអង្គម្ចាស់ទ្រង់ជាព្រះរាជបុត្រាមួយព្រះអង្គ ដែលមានព្រះរាជានុសិទ្ធ ជារាជទាយាទស្របច្បាប់ អាចឡើងស្នងព្រះរាជបល្ល័ង្ហ គ្រងរាជ្យជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តពីព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បាន តែដោយជាអកុសល ព្រះអង្គម្ចាស់នរោត្តម នរិន្រ្ទពង្ស ទ្រង់យាងចូលទីវង្គតដោយជំងឺគាំងបេះដូង នៅទីក្រុងបារីស ប្រទេសបារាំង នៅថ្ងៃទី៧ តុលា ឆ្នាំ២០០៣ នាព្រះជន្មាយុ៤៩ព្រះវស្សា៕

    ប្រភព៖ ចំណេះដឹង

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច Ba[email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ