• ជួយស៊ែរឲ្យស្គាល់បុរសខ្លាំង អោយតែ​ទើសមុខ​ដឹង​តែ​វ៉ៃ​! សូម្បីតែ​ប៉ូលិស​ នឹង​ឪពុក​បង្កើត​ ក៏ដេញ​វ៉ៃ​ដែរ

    តាកែវ ​៖​ បុរស​ម្នាក់​សង្ស័យ មាន​សតិ​មិនល្អ សរសៃប្រសាទ​បានធ្វើ​សកម្មភាព​ឡើងទៅ​ដុត​ផ្ទះ​អ្នកស្រុក បណ្តាលអោយ​ឆេះអស់ទ្រព្យ​សម្បត្តិ​មួយចំនួន តែ​សំណាងល្អ ត្រូវបាន​អ្នកស្រុក​ឃើញ​ទាន់ ហើយ​នាំគ្នា​ទៅ​ជួយ​ពន្លត់​ទាន់ កុំ​អី​ឆេះ​អស់​គ្មាន​សល់ ។

    ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី ព្រឹក​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ ស្ថិតនៅ​ក្នុងភូមិ​ស្គុល ឃំ​ុ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ ។ បើតាម​ឪពុក​ជនសង្ស័យ​បាន​ប្រាប់​អោយដឹងថា របស់ខ្លួន​មានឈ្មោះ នួន លាវ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ជាមួយ​គាត់ កូន​គាត់​នេះ​ពិបាក​ណាស់​តែងតែ​ដើរ រករឿង​វ៉ៃ​គេ ហើយនឹង​វ៉ៃ​រូបគាត់​ជា​ញឹកញាប់ តែ​ត្រូវបាន​គាត់​គេច ពួន​ទាន់ ។ ជាក់ស្តែង​កាលពីថ្ងៃទី​១៨ ខែ​កុ​ម្ភៈ គាត់​ត្រូវបាន បុរស​រូបនេះ​ដេញ​វ៉ៃ ហើយ​គាត់​ក៌​បាន​រត់​ទៅប្តឹង​សមត្ថកិច្ច​អោយជួយ​អន្តរាគ​ម៌ ខណៈពេលដែល​សមត្ថកិច្ច​មកដល់ ចាប់ធ្វើ​តេស្ត​ទឹកនោម ក្រែង​ជនសង្ស័យ​មានប្រើ​ប្រាស់​សារធាតុ​ញៀន​(​បែក​រករឿង​ឪពុក​) តែ​ពេលដែល​សមត្ថកិច្ច​ធ្វើតេស្ត​នោះ គឺ​ជនសង្ស័យ​មិនមាន​ប្រើប្រាស់​គ្រឿងញៀន​ទេ ពេលនោះ​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ណែនាំ កុំអោយ​ប្រើ​ហឹ​ង្សា​លើ​គ្រួសារ​ទៀត​។

    ​ឪពុក​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ទៀតថា​ ៖​ បន្ទាប់ពី​ដេញ​វ៉ៃ​គាត់​ហើយ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កុ​ម្ភៈនេះ កូន​របស់គាត់​បានឡើងទៅ​លើផ្ទះ​របស់​អ្នកភូមិ​ដែលមាន​ម្ចាស់​ឈ្មោះ​សៀន លី នឹង​ប្រពន្ធ​ឈ្មោះ​ជូ ហឿង វ៉ៃ​របស់របរ​គេ​បែក​អស់ ហើយ​យក​ដែកកេះ​ដុតបណ្តាល​ឲ្យ​ឆេះទ្រព្យសម្បត្តិ​គេអស់​មួយចំនួន​។ គាត់​បន្តទៀតថា ​៖ ស្របពេលនោះ ​មាន​អ្នកភូមិ​នៅ​ជុំគ្នាជួយ​ឡើងទៅ​ពន្លត់​ទាន់ កុំ​អី​ឆេះ​អស់​ ។​

    ​ក្រោយពេល​កើតហេតុ អ្នកភូមិ​បាននាំគ្នា​ចាប់​ជនសង្ស័យ​ខាងលើ​ចង នឹង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ឃុំអោយ​ចុះមក​មើល នឹង​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

    បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ៖​ ជនសង្ស័យ​ខាងលើនេះ​ខ្លាំងណាស់ សូម្បីតែ​សមត្ថកិច្ច​ចាប់​មកដល់​ប៉ុស្តិ៍​ហើយ ក៏ជននេះ ស្ទុះ​មក​ធាក់សមត្ថកិច្ច​មួយ​ជើង បណ្តាល​ឲ្យ​ខ្ទាត​បី​ម៉ែត្រ​ផងដែរ ​។​ ប​ច្ចុ​ប​ប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំស្មោងកសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​ ៕

    ប្រភព៖ CEN
    ដោយ ៖ តាកែវ​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ