• WTF! ទឹក​សុទ្ធមួយដប តម្លៃជាង ១ ម៉ឺនដុល្លារ​ ថ្លៃបំផុតលើលោក!

    ទឹក​គឺជា​តម្រូវ​ការដែល​មនុ​ស្ស​គ្រប់ៗ​រូប​សុទ្ធតែ​ចាំបាច់​ត្រូវការ តែដោយសារ​កន្លែង​ខ្លះ​សម្បូរ​ទឹក​ហូរហៀរ ទើប​ទឹក​មិនសូវ​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​ខ្វះ​នោះទេ​យ៉ាងណាក្តី ចំពោះ​អ្នក​ដែល​រស់នៅ​ចំ​ប្រទេស​ដែល​ពុំ​សូវ​សម្បូរ​ទឹក តម្លៃ​របស់​ទឹក​ក៏​ខ្ពស់​ខ្លាំង​ផងដែរ ។

    ​បន្ថែម​ពីលើ​នេះដែរ មាន​ក្រុមហ៊ុន​ល្បីៗ​ជាច្រើន​បាន​ផលិត​ជា​ដប​ទឹក​សុទ្ធ​ដាក់លក់​ផងដែរ ហើយ​វា​មិន​ថ្លៃ​នោះទេ បើ​លក់​ត្រឹម​តែមួយ​ដុល្លារ​ក្នុង​មួយ​ដប​នោះ ព្រោះ​ប្រសិនបើ​អ្នក​បានដឹង​ពី​តម្លៃ​ទឹក​សុទ្ធ​ថ្លៃ​ជាងគេ​លើ​លោក​ទាំង ៥ នេះ អ្នក​ប្រាកដជា​ភ្ញាក់ផ្អើល​ជាក់​ជាមិនខាន ៖

    ១/ ទឹក​សុទ្ធ Veen​ តម្លៃ ២៣ ដុល្លារ​ក្នុង​មួយ​ដប ​ចំណុះ ៧៥០ មី​លី​លីត្រ ៖ វា​ជា​ទឹក​ដែល​ផលិត​ចេញពី​ប្រទេស Finland ដែល​ទឹក​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន ហើយ​វា​ក៏​ជា​ផលិតផល​ដប​ទឹក​សុទ្ធ ដែល​ផ្ទុក​ទឹកបរិសុទ្ធ​ដែល​ល្អ​ចំពោះ​សុខភាព​ផងដែរ ។​

    ២/ ទឹក​សុទ្ធ Bling H2O តម្លៃ ៤០ ដុល្លារ​ក្នុង​មួយ​ដប​ ចំណុះ ៧៥០ មី​លី​លីត្រ ៖​ ទម្រាំ​ចេញ​បាន​មួយ​ដបៗ វា​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ចម្រុះ​ដល់​ទៅ ៩ ដង ហើយ​វា​ក៏​ធ្លាប់​ជាប់​ជា​ពានរង្វាន់​ទឹក​សុទ្ធ​មានឱជារស​ដាច់​គេ​ផងដែរ ។​

    ៣/ ទឹក​សុទ្ធ ​Fillico​ តម្លៃ ២១៩ ដុល្លារ​ក្នុង​មួយ​ដប​ ចំណុះ ៧៥០ មី​លី​លីត្រ ៖ តម្លៃ​នៃ​ដប​ដែល​ដាក់​ទឹក​សុទ្ធ​ប្រភេទ​នេះ​ក៏មាន​តម្លៃ​ខ្ពស់​ផងដែរ ហើយ​វា​ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​ជប៉ុន ដែលមាន​សារធាតុ​ជំនួយ​ល្អៗ​ជាច្រើន​ដល់​រាងកាយ ។​

    ៤/ ទឹក​សុទ្ធ Kona Nigari​ តម្លៃ ៤០២ ដុល្លារ​ក្នុង​មួយ​ដប ​ចំណុះ ៧៥០ មី​លី​លីត្រ ៖ ទឹក​សុទ្ធ​ម៉ាក​នេះ​ត្រូវបាន​គេ​ដឹងថា​អាចជួយ​ឱ្យ​បុគ្គល​សម្រក​ទម្ងន់បង្កើន​ថាមពល​ដល់​រាងកាយ និង ជំនួយ​ដល់​ស្បែក​ទៀតផង ។ ទឹក​សុទ្ធ​នេះមានប្រភព​មកពី​កោះ​ហា​វៃ ដែល​ទឹក​នៅក្នុង​ដប​នេះ​ត្រូវ​ចម្រាញ់​ចេញពី​ទឹកសមុទ្រ​ដែលមាន​ជម្រៅ​រាប់ពាន់​ម៉ែត្រ​ពី​ផ្ទៃ​ទឹក ។​

    ៥/ ទឹក​សុទ្ធ​ Acqua di CristallaTributo a Modigliani​ តម្លៃ​ជាង ៦ ម៉ឺន ដុល្លារ​ក្នុង​មួយ​ដប ​ចំណុះ ៧៥០ មី​លី​លីត្រ ៖ នេះ​ជា​ទឹក​សុទ្ធ​ដែល​តម្លៃ​ថ្លៃ​ដាច់​គេ​លើ​លោក ។ ដប​ដែល​ដាក់​ទឹក​នេះ​ត្រូវបាន​ផលិត​ចេញពី ២៤ កា​រ៉ា​តមាស ហើយ​ការ​វេច​ខ្ចប់​នៃ​ដប​ទឹក​សុទ្ធ​នេះដែរ ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​វេច​ខ្ចប់​ថ្លៃ​ជាងគេ​លើ​លោក ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ