• ខ្លាំងណាស់ចោរឥលូវ សូម្បីទូដែក ក៏អាចគាស់កម្ទេច យកលុយបាន២០០០០ដុល្លារ យ៉ាងងាយ…!

    ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០១៩ ផ្ទះពលរដ្ឋមួយកន្លែង ត្រូវក្រុមចោរចូលគាស់ទូដែក យកទ្រព្យសម្បត្តិអស់ជាង២០,០០០ដុល្លារ នៅក្នុងភូមិផ្សារត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបង្កឲ្យភ្ញាក់ផ្អើល កាលពីល្ងាច ។

    ផ្ទះដែលត្រូវក្រុមចោរគាស់បង្អូចគាស់ទូដែក យកទ្រព្យសម្បត្តិនោះ មានឈ្មោះ កង ពៅ ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

    ក្រុមចោរ ចូលលួចអស់សម្ភារៈរួមមានលុយខ្មែរជាង៣លានរៀល ប្រាក់ដុល្លារ16,000 ខ្សែប្លាទីន១ខ្សែ ទម្ងន់៥ជី ខណ:ដែលម្ចាស់ផ្ទះទៅចំការមិននៅផ្ទះទាំងអស់គ្នា។
    ជំនាញកំពុងស្រាវជ្រាវរកមុខក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ