• ដើមទ្រូងប្រាំហាត់មែន! តូចចិត្តស្អិតទ្រូង ព្រោះម្តាយមិនព្រម ដណ្តឹងប្រពន្ធឲ្យ បានធ្វើអត្តឃាតដោយផឹកថ្នាំពុល

    ខេត្តតាកែវ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងប្រហែល ១១ៈ០០នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

    តាមប្រភពមន្រ្តីប៉ូលីសស្រុកគីរីវង់បានឲ្យដឹងថា ៖ សាកសពមានឈ្មោះ​ គង់​ សំណាង ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ កើតហេតុខាងលើ បានយកថ្នាំពុលម៉ាក Reasgant 5EC ផឹកសម្លាប់ខ្លួនក្នុងរោងម៉ាសុីនកិនស្រូវជាប់ផ្ទះរបស់ខ្លួន។ ប៉ូលីសបន្តថា តាមសាច់ញាតិជនរងគ្រោះប្រាប់ថា មូលហេតុគឺជនរងគ្រោះមានវិបត្តិផ្លូវចិត្តដោយឪពុកម្តាយមិនទៅស្តីដណ្តឹងប្រពន្ធឲ្យខ្លួនទើបសម្លាប់ខ្លួនតែម្តង។

    ករណីនេះសមត្ថកិច្ចជំនាញយើងបានសហជាមួយលោកគ្រូពេទ្យបង្អែកស្រុកគិរីវង់បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការពិនិត្យទៅលើសព បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានផឹកថ្នាំពុល សម្លាប់ខ្លួនឯងប្រាកដមែន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ