• William Guang៖ «សម្រស់​មាត់ទន្លេ​កំពង់ចាម ពេល​ថ្ងៃ​លិច ពិតជា​ខ្យល់​ត្រជាក់​ស្រួល​មែន, ត្រជាក់​ស្រួល​ចឹ​ង​តើ បាន​គេ​គេង​មិន​ងាយ​ភ្ញាក់»

    កំពង់ចាម ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក ឈ្មោះ William Guang លោក​វ​ឌ្ឍ​នា សា​ពង្ស សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​ពី​​គណបក្ស​ខ្មែរ​ក្រោក កាលពី​ថ្ងៃទី​១៩​ខែកុម្ភៈ បានសរសេរថា៖ «សម្រស់​មាត់ទន្លេ​កំពង់ចាម ពេល​ថ្ងៃ​លិច ពិតជា​ខ្យល់​ត្រជាក់​ស្រួល​មែន ។ ត្រជាក់​ស្រួល​ចឹ​ង​តើ បាន​គេ​គេង​មិន​ងាយ​ភ្ញាក់» ។​

    ជាមួយនឹង​សារ​ខាងលើនេះ ផេ​ក​ហ្វេ​ស​ប៊ុ​ក ប្រតិកម្ម​រហ័ស​ខេត្តកំពង់ចាម បាន​ឆ្លើយតប​វិញ​ថា អាជ្ញាធរ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ទាំង​ថ្នាក់​ក្រសួង​ធនធានទឹក និង​ឧតុនិយម មន្ត្រី​ជំនាញ​ថ្នាក់​ក្រសួង ថ្នាក់​ខេត្ត ចុះ​ពិនិត្យមើល​ផ្ទាល់ ពី​ទីតាំង​បាក់ស្រុត​ច្រាំង សិក្សា​បច្ចេកទេស និង​ចរន្ត​ខ្សែទឹក​ហូរ ដើម្បី​ពិនិត្យ​លទ្ធភាព និង​បច្ចេកទេស ក្នុង​ការរៀបចំ​ស្ថាបនា​ស្តារឡើងវិញ នូវ​អ្វីដែល​ខូចខាត ឱ្យបាន​រឹងមាំ និង​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស ចៀសវាង​ការបាក់​ស្រុត​សារជាថ្មី​។

    ប្រតិកម្ម​រហ័ស​ខេត្តកំពង់ចាម បានបញ្ជាក់​បន្ថែមថា “​មិន​ដូច​អ្វីដែល ឯកឧត្ដម William Guang ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​បង្ហោះ​ឡើង​នេះ​គឺ សូម​ធ្វើការ​ស្វែងយល់​ពី​បញ្ហា​គ្រោះធម្មជាតិ និង​ពិចារណា​ផង ថា​តើ​បើ​បាក់​ច្រាំង​បន្តទៀត​ខាតបង់​អ្វី​ទៀត យើង​មិនអាច​ទប់ ឬ​បញ្ឈប់​ធម្មជាតិ​បានឡើយ​។ សូម​អធ្យាស្រ័យ​ផង និង​អរគុណ “​។​

    ​សូមបញ្ជាក់ថា ច្រាំងទន្លេ ស្ថិតក្នុង​ភូមិ​ទី​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ត្រូវបាន​បាក់ស្រុត គឺ​កាល​ខែតុលា ឆ្នាំ​២០១៨​។ ច្រាំងទន្លេ​មេគង្គ​នៅ​ក្រុង​កំពង់ចាម ដែល​បាន​បាក់ស្រុត​អស់​ប្រវែង​១៦០​ម៉ែត្រ កាលពី​ក្នុង​ខែតុលា ឆ្នាំ​២០១៨ មកទល់នឹង​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​គេ​មិនទាន់​ឃើញ មាន​សកម្មភាព​ធ្វើការ​សាងសង់​ឡើងវិញ នៅឡើយ​ទេ ។​

    ​ចំណែក​ផេ​ក​ហ្វេ​ស​ប៊ុ​ក Meas Saborn បាន​សរសេរ​ប្រតិកម្ម​ទៅនឹង​ផេ​ក William Guang វិញ​ថា “​មនុស្ស​យើង​នៅពេល​ខ្លះ អាង​តែមាន​មាត់​ក៏​ចេះតែ​ព្រួស​ទៅ ការ​ព្រួស​ដោយ​មិន​សួរនាំ​គេ​ស្មើនឹង​ឡប់ៗ អ៊ីចឹង​ហើយ​ការគាំទ្រ​ក៏​ឡប់ៗ​តាម​គ្នា​ដែរ ។ រឿង​ច្រាំងទន្លេ​នៅ​ខេត្តកំពង់ចាម ដែល​រង​ការបាក់​ស្រុត ដោយ​ជំនន់​ទឹកទន្លេ កាលពី​រដូវវស្សា​នោះ អាជ្ញាធរខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា គេ​បាន​សិក្សា​រួចហើយ ថា​នឹងត្រូវ​ជួសជុល​កែស​ម្រួ​ស​នៅ​ណា​នោះ អ៊ីចឹង​សុំ​លោក​ទេសរដ្ឋមន្ត្រី ” William Guang ” ប្រធាន​បក្ស​ខ្មែរ​ក្រោក​គួរ​យល់​ផង ។ ច្រាំងទន្លេ​នេះ នឹង​ជួសជុល​ឡើងវិញ នៅពេល​ទឹកទន្លេ​ស្រក​ជាង​នេះ ដើម្បី​ចាក់​ជើងតាង និង​ធ្វើ​គ្រឹះ​ឲ្យ​បាន​រឹងមាំ ចៀសវាង​ការធ្វើ​ដដែល ជា​ដដែល​ចំណាយ​ថវិកា​ឥតប្រយោជន៍ ។​

    ​អាស្រ័យហេតុនេះ សូម​ឯកឧត្តម​សមាជិក ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ អញ្ជើញ​ជ្រាប​ជា​ព័ត៌មាន។​

    ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Pen Khon បានសរសេរថា “​ច្រាំង​បាក់ ធ្លាក់​សួនច្បារ​ចូល​ទន្លេ នៅ​ក្រុង​កំពង់ចាម​នេះ មិនដឹង​ថ្ងៃ​ណា​បានធ្វើ​ឡើងវិញ​ទេ​។ ច្រាំងទន្លេ​មេគង្គ នៅ​ក្រុង​កំពង់ចាម ដែល​បាន​បាក់ស្រុត​អស់​ប្រវែង​១៦០​ម៉ែត្រ កាលពី​ក្នុង​ខែតុលា ឆ្នាំ​២០១៨ មកទល់នឹង​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​គេ​មិនទាន់​ឃើញ មាន​សកម្មភាព​ធ្វើការ​សាងសង់​ឡើងវិញ នៅឡើយ​ទេ គឺ​បាន​ត្រឹម​ធ្វើការ​សិក្សា រកឃើញ​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ច្រាំង​នេះ​បាក់ និង​ក៏បាន​គន់គូ អំពី​ការចំណាយ​សម្រាប់​សាងសង់​ឡើងវិញ ប៉ុណ្ណោះ​។ កន្លែង​បាក់​ច្រាំង​នេះ បើ​គេ​មិនបាន​សាងសង់ឡើង ឲ្យ​ទាន់ពេលវេលា​ទេ វា​អាច​នឹង​បន្ត​បាក់​រាលដាល ទៅដល់​កន្លែង​ផ្សេង ដែល​ទើប​សាងសង់​រួច​នោះ​ទៀត នៅ​រដូវ​ទឹក​ឡើង​ថ្មី​មកដល់​”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ