• តោះមកស្គាល់ កងកម្ម៉ង់ដូម៉ៃហ្វក «MIKE FORCE / Mobile Strike Force Command កងទ័ពបញ្ជាការ កំទេចចល័ត

    កងកម្ម៉ង់ដូម៉ៃហ្វក (MIKE FORCE/Mobile Strike Force Command កងទ័ពបញ្ជាការកំទេចចល័ត) ជាកងទ័ពពិសេសប្រមូលផ្តុំដោយ ជនជាតិភាគតិចនៅវៀតណាមខាងត្បូង/កម្ពុជាក្រោម បង្កើតឡើងនៅឆ្នាំ១៩៦៤ ដែលបង្វឹកដោយកងទ័ពពិសេសសហរដ្ឋអាមេរិក សំរាប់ឈ្លបវាយប្រហារ ជួយសង្គ្រោះ និង រំដោះទីតាំងនានាពីទាហានកុំម្មុយនិស្ត នាកម្លុងសម័យសង្រ្គាមវៀតណាម (១៩៦៤-១៩៧៥)។

    ក្នុងនោះដែរមានបងប្អូនខ្មែរក្រោម ប្រមានជាង២មុឺននាក់ បានចូលបំរើក្នុងអង្គភាពទ័ពម៉ៃហ្វកនេះ ហើយនៅពេលសង្រ្គាមសុីវិលនៅកម្ពុជាបានឆាបឆេះឡើងនៅឆ្នាំ១៩៧០ លោក សុឹក ងុកថាញ់ ដែលជាមេបញ្ចាការម៉ៃហ្វកខ្មែរក្រោម បានបញ្ចូនទាហានម៉ៃហ្វកខ្មែរក្រោមជាច្រើនមុឺននាក់ មកជួយកងទ័ពរដ្ឋាភិបាលខ្មែរ ដើម្បីច្បាំងទប់ទល់នឹងពួកកុំម្មុយនិស្តឈ្លានពាន។

    កងកម្ម៉ង់ដូម៉ៃហ្វូកមានភាពល្បីរន្ទឺខ្លាំង ខាងប្រយុទ្ធលើសមរភូមិ ដោយគេល្បីថាទាហានម៉ៃហ្វកមួយនាក់ អាចប្រឈមមុខនឹងទាហានកុំមុយនិស្ត ប្រាំ-ប្រាំមួយនាក់ នេះជារឿងពិតដោយនាដើមឆ្នាំ១៩៧១ នាសមរភូមិមួយនៅស្រុកត្រាំកក់ ខេត្តតាកែវ ទាហានកុំម្មុយនិស្ត បានបាត់បង់ជីវិតរាប់រយនាក់ក្នុងពេលតែមួយយប់ តែទាហានម៉ាយហ្វកវិញស្លាប់តែមួយនាក់ប៉ុណ្ណោះ។

    ខ្មែរយើងច្រើនហៅ ទាហានម៉ៃហ្វកដែលមានដើមកំណើតខ្មែរ ថាទាហានកម្ពុជាក្រោម ទាហានសុឺកងុកថាញ់ ទ័ពកន្សែងស ឬ ទាហានស្អែកស្លាប់ ដោយនិមិត្តសញ្ញាក្បាលខ្មោចតំណាងឲអង្គភាពទ័ពពិសេសម៉ៃហ្វក។

    ទ័ពម៉ៃហ្វកគ្រងឯកសណ្ឋានប្រយុទ្ធប៉ារ៉ាក្រលាខ្លា (Tiger Stripe Camouflage) របស់ទ័ពពិសេសសហរដ្ឋអាមេរិក ហើយពាក់ស្បែកជើងប្រយុទ្ធខ្មៅ ដែលបន្សល់ឈ្មោះល្បីថា ស្បែកជើង «ម៉ៃហ្វក» ដល់សព្វថ្ងៃ។ ទ័ពម៉ៃហ្វកបានរំសាយនៅឆ្នាំ១៩៧៥ ហើយយុទ្ធជនម៉ៃហ្វកខ្មែរក្រោម ជាច្រើនពាន់នាក់បានពលីជីវិតការពារសេរីភាពជាតិខ្មែរ ពីក្រញាំពួកកុំម្មុយនិស្តខ្មែរក្រហម ដល់ទីបញ្ចប់រហូតដល់ពេលខ្មែរក្រហមឡើងកាន់អំណាចនៅឆ្នាំ១៩៧៥។

    សូមបញ្ជាក់៖ អត្ថបទខាងក្រោមគឺជាអត្ថបទចំណេះដឹងផ្នែកប្រវត្តិសាស្ត្រយោធាតែប៉ុណ្ណោះ មិនបានបង្កប់អត្ថន័យនយោបាយ ក្នុងការគាំទ្រមនោគមវិជ្ជាណាមួយឡើយ៕

    ប្រភព៖ (មោទនកងទ័ពខ្មែរ)

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ