• អាថ៌កំបាំង ដែលធ្វើឱ្យទីក្រុងអច្ឆរិយ ដ៏ស្រស់ស្អាត ធ្លាប់ត្រូវបានគេបោះបង់ចោល…!

    ទីក្រុងអង្គរប្រទេសកម្ពុជា គឺជាទីក្រុងបុរាណមួយនៃចក្រភពអង្គរដ៏ល្បីល្បាញ ថែមទាំងមានការរីកចម្រើន និងរុងរឿងដល់កំពូលស្ទើរគ្រប់វិស័យចាប់ពីសតវត្សរ៍ទី ៩ រហូតដល់សតវត្សរ៍ទី ១៥។ ជាពិសេសនោះ នៅដើមសត្សវត្សរ៍ទី ១២ ព្រះបាទសុរ្យវរ្ម័នទី២ ថែមទាំងបានសាងសង់ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនាដ៏ធំអស្ចារ្យមួយបំផុតក្នុងលោកនៅទីក្រុងអង្គរនេះផងដែរ ដើម្បីឧស្ទិសដល់សាសនាព្រាហ្មណ៍ (វិស្ណុលោក) ​រួមទាំងប្រាសាទអស្ចារ្យរាប់រយប្រាសាទផ្សេងទៀត។

    តែគួរឱ្យស្តាយនៅចុងសតវត្សរ៍ទី ១៥ ទីក្រុងដ៏ល្បីល្បាញនេះបានចាប់ផ្តើមធ្លាក់ចុះដោយសារតែការលុកលុយ និងដុតបំផ្លាញពីសំណាក់ប្រទេសជិតខាងឈ្លានពានរហូតដល់សម្រេចចិត្តបោះបង់ទីក្រុងនេះចោលទាំងស្រុងតែម្តងឱ្យស្ថិតនៅកណ្តាលទ្រូងព្រៃស្ងាត់ជ្រងំ។

    រហូតដល់ឆ្នាំ១៨៦០ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត (Henri Mouhot) ហើយលោកក៏បានកត់ត្រាការរុករកនៃការឃើញទីក្រុងដ៏អស្ចារ្យមួយនេះ រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលចំពោះសំណង់វិមានដ៏ធំស្កឹមស្កៃ ប្រកបដោយក្បាច់រចនាដ៏ល្អពិចិត្រគ្មានពីរដែលសឹងមិនជឿថាជាស្នាដៃសាង់សង់របស់បុព្វបុរសខ្មែរនេះផងដែរ។
    ក្រោយមកទីក្រុងអង្គរ ក៏ចាប់មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក និងបានស្រូបទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ រហូតបានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ១៩៩២ ទៀតផង។

    គួរឱ្យដឹងផងដែរថា ទីក្រុងអង្គរក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលប្រាសាទដ៏អស្ចារ្យ ២ដងក្នុងមួយឆ្នាំផងដែរ គឺនៅក្នុងខែមីនា និងខែកញ្ញា៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ