• គុនខ្មែរ នៅ ស្រីពៅ ឈ្នះពិន្ទុ ខណៈ ឡៅ ចិត្រា ចាញ់​ក្នុង​ព្រឹត្តិការណ៍ ONE Championship

    (ភ្នំពេញ)៖ អ្នកប្រយុទ្ធគុនខ្មែរ កីឡាការិនី នៅ ស្រីពៅ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះថៃ Rika Ishige ដោយ ពិន្ទុ ខណៈកីឡាករ ឡៅ ចិត្រា បានចាញ់ពិន្ទុកីឡាករ Superlek ដែលជាការប្រកួតក្នុងកម្មវិធីប្រដាល់ ONE Championship នៅប្រទេសថៃនាថ្ងៃសៅរ៍ ទី១៦ ខែកុម្ពៈ ឆ្នាំ២០១៩។

    អ្នកប្រដាល់របស់កម្ពុជា ឡៅ ចិត្រា និង នៅ ស្រីពៅ បានប្រកួតតំណាងឲ្យក្លឹប Cambodian Top Team របស់ កម្ពុជា ដែលមានលោក ហ៊ុន ច័ន្ទរាជ្យ ជាគ្រូបង្វឹក និងជាអ្នកដឹកនាំទៅប្រកួតក្នុងប្រកួតរវាង ឡៅ ចិត្រា និង Superlek ក្នុងទឹកទី១ អ្នកប្រដាល់ថៃបានវាយសម្រុកយ៉ាងខ្លាំងដោយការប្រើក្បាច់ទាត់ផ្ទួនៗមកលើ ចិត្រា។ ការប្រកួតបានឈានចូលដល់ទឹកទី២ អ្នកប្រយុទ្ធកម្ពុជា នៅតែមិនអាចរកឱកាសវាយបកវិញបាន បន្ទាប់ពីដៃ គូរបស់គេនៅតែទាត់ផ្ទួនៗមកលើខ្លួន ហើយនៅក្នុងទឹកទី៣ ចិត្រា បានចូលវាយ Superlek តែការព្យាយាម នេះមិនអាចជួយអ្វីបានទេ ព្រោះអស់ពេលក្នុងការតាមយកពិន្ទុទៅហើយ។

    បើនិយាយពីកីឡាការិនី នៅ ស្រីពៅ ការប្រកួតទាំង ៣ទឹកបានវាយកីឡាការិនីថៃ Rika ចំពេញផ្ទៃមុខជាច្រើន លើកច្រើនសារ ចប់ការប្រកួត ស្រីពៅ បានប្រាប់ថា រូបនាងមិនរំពឹងអាចធ្វើបានល្អដូចទេ ប៉ុន្តែបន្ទាប់ពីស្ដាប់ការ ណែនាំរបស់គ្រូបង្វឹក ទើបខ្លួនអាចធ្វើបានល្អ ហើយនេះជាលើទី ១ក្នុងអាជីពប្រដាល់របស់នាងដែលបានយក ឈ្នះជើងខ្លាំងដែលមានបទពិសោធន៍ច្រើនជាងខ្លួន។

    គួរបញ្ជាក់ផងថា នេះជាការប្រកួតលើទី១ របស់កីឡាករគុនខ្មែរទាំង ២រូបដែលបានតំណាងឲ្យកម្ពុជា ដែលចេញ ទៅប្រកួតក្នុងកម្មវិធី ONE Championship លំដាប់ពិភពលោកបែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ