• ក្រសួងប្រកាសថា កម្ពុជានឹងឡើងកម្តៅខ្លាំងជាងមុខ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ២២

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្រិតសម្ពាធទាប (លើផ្ទៃដី) បាននិងកំពុងគ្របដណ្តប់លើកម្ពុជា។ ទន្ទឹមនេះ ខ្យល់មូសុងឦសានក៏បានចុះខ្សោយ។

    លក្ខណៈបែបនេះ នឹងបង្កឲ្យសីតុណ្ហភាពនៅកម្ពុជា (ចាប់ពីថ្ងៃទី១៦-២២ ខែកុម្ភៈ) បន្តកើនឡើងបន្តិចបន្ថែមទៀត ក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងនោះមាន៖

    * សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ៣៥-៣៦°C
    * សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៥-២៦°C។

    លើកលែងតែខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ដែល៖

    * សីតុណ្ហភាពអតិបរមា ស្ថិតក្នុងរង្វង់ ៣០-៣២°C
    * សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២០-២២°C។

    ជាមួយគ្នានោះ ក្រសួងធនធានទឹក បានឲ្យដឹងទៀតថា នៅថ្ងៃទី១៨ ខែកុម្ភៈ ផ្នែកខ្លះនៃបណ្តាខេត្ត ដែលស្ថិតនៅតំបន់វាលទំនាប ភាគកណ្តាល តំបន់ខ្ពង់រាបភាគខាងជើង និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង ធ្លាក់បន្តិចបន្តួច។ ដូច្នេះក្រសួង សូមអំពាវនាវឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន នៅពេលមេឃរកកលភ្លៀង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ