• ចាន់ វឌ្ឍនាកា រកបាន​បាល់​ដំបូង ខណៈ PKNS ឈ្នះ​ក្រុម Selangor FA ៤-០

    (ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូង នៅលីគកំពូលម៉ាឡេស៊ីបាន ១គ្រាប់ហើយ បន្ទាប់ពីជួយក្រុម PKNS FC លត់ក្រុម Selangor FA ក្នុងលទ្ធផល ៤-០ កាលពីយប់មិញ។

    នេះគឺជាការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ នៃលីគកំពូលម៉ាឡេស៊ី ហើយប្រកួតនេះ គេឃើញក្រុម PKNS FC ធ្វើបានយ៉ាងល្អ សូម្បីកីឡាករ ចាន់ វឌ្ឍនាកា ក៏ដូច្នេះដែរ ដែលក្រៅពីរកបានគ្រាប់បាល់ដោយខ្លួនឯង ១គ្រាប់ នៅនាទីទី៧៩ រូបគេក៏បានទាត់បញ្ជូនឲ្យមិត្តរួមក្រុមធ្វើបានសម្រេច ២គ្រាប់បន្ថែមទៀតផងដែរ រួមមានទាត់បាល់ជ្រុងឲ្យកីឡាករ Nick Swirad នៅនាទី២៧ និងបញ្ជូនឲ្យកីឡាករ Romel Morales នៅនាទី៩០។

    គួរបញ្ជាក់ថា សម្រាប់ ៣ប្រកួតដើមរដូវកាលថ្មីនេះ ចាន់ វឌ្ឍនាកា ត្រូវបានដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូងគ្រប់ប្រកួត ហើយការយកឈ្នះ ៤-០ លើក្រុម Selangor យប់មិញ គឺជ័យជម្នះលើកដំបូងរបស់ក្រុម PKNS ហើយការរកបាន ១គ្រាប់របស់ ចាន់ វឌ្ឍនាកា ក៏ជាគ្រាប់បាល់ដំបូងរបស់កីឡាករមានដើមកំណើតពីខេត្តកំពតនេះដែរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ