• តើមនុស្សប្រភេទណាខ្លះ ដែលប្រហែលជាឯកការក្នុងមួយជីវិតនេះ?

    យោងតាម​ការ​ស្ទង់​មតិ​​របស់​ Gallup ដែល​​ជា​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​របស់​អាមេរិក បាន​ឲ្យ​ដឹង​ថា ៦០% នៃ​យុវជន​អាមេរិក​ (ដែល​ជា​ប្រទេស​ចម្រុះ​ជាតិសាសន៍)​ រស់​នៅ​ក្នុង​ជីវិត​តែ​ម្នាក់​ឯង។
    រូបតំណាង

    ខាង​ក្រោម​នេះ​គឺ​ជា​មនុស្ស​១០ប្រភេទ​ដែល​ទំនង​​មិន​អាច​រស់​ក្នុង​ជីវិត​គូ​បាន​ ហើយ​ហេតុ​ផល​ចម្បង គឺ​ដោយសារ​ឥរិយាបទ​ផ្ទាល់​របស់​ពួកគេ​តែ​ម្តង៖

    1. មនុស្ស​ដឹង​សព្វ

    មនុស្ស​ប្រភេទ​នេះ ត្រៀម​ខ្លួន​ប្រាប់​ពី​រឿងរ៉ាវ​ដែល​គេ​ចាប់អារម្មណ៍​ប៉ប៉ាច់​ប៉បោច​ជា​ច្រើន។ គាត់​មិន​ចាប់អារម្មណ៍​ស្តាប់​អ្នក​ដទៃ​ទេ។​ ឧទាហរណ៍​បើ​អ្នក​បន្ថែម​ឃ្លា​ទៅ​លើ​រឿង​របស់​គាត់ គាត់​នឹង​កាត់​អ្នក​ភ្លាម “ម្តង​នោះ​ខ្ញុំ …”។ បើ​អ្នក​ចំណាយ​ពេល​ជាមួយ​មនុស្ស​ប្រភេទ​នេះ ទៅ​មើល​កុន​ម្នាក់​ឯង​ប្រសើរ​ជាង។

    2. អ្នក​ចូលចិត្ត​បង្ក​រឿង (Brawler)

    ឧទហរណ៍​បើ​នាង​ត្រូវ​បាន​គេ​ដាក់​សាច់​ក្លាសេ​ឲ្យ​ញ៉ាំ ឬ ប្រទះ​ទឹកដោះគោ​​ផុត​កំណត់ ធូលី​ក្នុង​បន្ទប់​សណ្ឋាគារ ហើយ​មាន​អ្វីៗ​ផ្សេង​ទៀត​​ដែល​មនុស្ស​ប្រភេទ​នេះ​អាច​យក​ជា​ហេតុផល​បង្ក​ឈ្លោះ​បាន។ ​ មនុស្ស​ប្រភេទ​ ​Brawler ហាក់​សប្បាយ​រីករាយ​នៅ​ពេល​ចាប់​កំហុស​រឿង​អ្វី​មួយ ដើម្បី​បាន​បង្ហាញ​ជំនាញ​ឈ្លោះ​ដ៏ “ឆ្នើម”​ របស់​គេ ប៉ុន្តែ​ប្តី ឬ ប្រពន្ធ​របស់​មនុស្ស​ប្រភេទ​នេះ​មិន​សរសើរ​ទង្វើ​របស់​ពួកគេ​ឡើង។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​លាក់​អារម្មណ៍​ដែល​អៀន​ខ្មាស​អ្នក​ដទៃ។

    3. ប្រភេទ​មនុស្ស​ស្មាតហ្វូន (A smartphone person)

    គេ​តែង​បង្ហាញ​អារម្មណ៍​សប្បាយ​កើត​ទុក្ខ មិន​ដែល​ឆ្ងាយ​ពី​ទូរស័ព្ទ ហើយ​គេ​បន្ត​ឆ្លើយ​ឆ្លង​ comments ឥត​ឈប់ ឬ ដៃ​កាន់​ទូរស័ព្ទ​មិន​លែង ទោះ​ជា​កំពុង​ញ៉ាំ​អាហារ។ ប្រសិន​បើ​ដៃគូ​របស់​អ្នក​រស់​នៅ​ក្នុង​ពិភព​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ប្រហែល​ជា​ពួកគេ​ក៏​កំពុង​ស្វែង​រក​ក្តី​ស្រលាញ់​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

    4. មនុស្ស​សន្សំ​សំចៃ​ជ្រុល (Thrifter)

    មនុស្ស​ប្រភេទ​នេះ​នៅ​តែ​មិន​បាច់​ត្រូវ​ការ smartphone ពីព្រោះ Nokia ៣៣១០ របស់​គេ​នៅ​តែ​អាច​ប្រើ​បាន។ គេ​នៅ​តែ​ប្រើ​ខោអាវ​ចាស់ៗ ហើយ​ចង់​បន្ត​ប្រើ​វា​យូរ​បំផុត​តាម​ដែល​អាច​ទៅ​រួច បើ​ទោះ​ជា​មាន​លុយ​ទិញ​ថ្មី​ក្តី ព្រោះ​គិត​ថា​ចាស់​ក៏​ពាក់​បាន។ ប៉ុន្តែ​ដៃគូ​របស់​គេ​មាន​ទស្សនៈផ្ទុយ​ពី​នេះ ហើយ​គ្នា​ក៏​មាន​អារម្មណ៍​ខ្មាស់​អៀន​នៅ​ពេល​នៅ​ជិត​មនុស្ស​ប្រភេទ Thrifter។

    5. មនុស្ស​បារម្ភ​គ្រប់​រឿង

    ឧទាហរណ៍​មនុស្ស​ប្រភេទ​នេះ បារម្ភ​តាំង​ពី​ថា​គួរ​យក​កូន​២​បាន​ហើយ​ក្រោយ​រៀបការ ឬ ថា​បារម្ភ​នេះ​បារម្ភ​នោះ មាន​ចរិត​សូញសាញ​មិន​ដាច់ស្រេច គួរ​ឲ្យ​ធុញ​ទ្រាន់។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ