• Apple ចុះប៉ាតង់​ថ្មី​មួយ មានគម្រោងផលិត iPhone ដែលអាចបត់បាន!

    ក្រុមហ៊ុន​ទូរសព្ទ​ធំ​ៗ​នៅ​ក្នុង​ពិភព​លោក តែង​តែ​ស្វែង​រក​នូវ​ការ​ច្នៃ​ប្រឌិត​ប្លែក​ៗ​ដើម្បី​យក​មក​​បំពាក់​លើ​ផលិតផល​របស់​ខ្លួន​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្លែក​និង​ទាក់​ទាញ ដើម្បី​ឲ្យ​មាន​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ច្រើន។

    តាម​ប៉ាតង់​ថ្មី ដែល​ទើប​នឹង​កែ​ប្រែ​ចុង​ក្រោយ​បំផុត​នេះ Apple បាន​បញ្ចេញ​គំរូ​ផលិត​ផល​ខ្លួន​មួយ ដែល​គេ​អាច​សន្និដ្ឋាន​បាន​ថា​ជា សម្បក iPhone ហើយ​វា​មាន​ភាព​បត់​បែន​ដោយ​តួ​ទូរសព្ទ​ទាំង​មូល​អាច​បត់​ជា ២ បាន។ គួរ​បញ្ជាក់​ផង​ដែរ​ថា រូប​ថ្មី​សម្រាប់​ដាក់​ជា​ប៉ាតង់​នេះ ត្រូវ​បាន​គេ​ដាក់​ចេញ​ដំបូង​តាំង​តែ​ពី​ឆ្នាំ ២០១១ មក​ម៉្លេះ ហើយ​ត្រូវ​បាន​កែ​ឡើង​វិញ​ម្ដង​នៅ​ឆ្នាំ ២០១៦។

    រូប​រាង​សម្បក​ផលិតផល​ដែល​អាច​បត់​ជា ២ បាន​នេះ វា​ស្រដៀង​ទៅ​នឹង ម៉ូដែល​ Smartphone គំរូ Motorola Razr ដែល​ត្រៀម​នឹង​ចេញ​ថ្មី​ម្ដង​ទៀត ដែល​វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល បត់​បាន​តូច​ជាង​មុន ដាក់​ក្នុង​ហោប៉ៅ។

    មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅ​មាន​រូប​ផ្សេង​ទៀត​ដែល​គេ​សង្ស័យ​ថា​ជា សម្បក​របស់ iPad ឬ​ក៏ Macbook ព្រោះ​វា​បង្ហាញ​ពី របៀប​បទ ៣ គន្លាក់ ​ដែល​អេក្រង់ OLED បត់​បែន​បាន ទាំង​ចូល​ក្នុង​និង​ចេញ​ក្រៅ ហើយ អេក្រង់​នោះ​ក៏​មាន​ទំហំ​ធំ​ផង​ដែរ។

    គេ​មិន​អាច​និយាយ​បាន​ទេ​ថា iPhone ឆ្នាំ ២០១៩ អាច​បត់​បាន​ភ្លាម​ៗ​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ពេល​ប្រហែល ២ ទៅ ៣ ឆ្នាំ​ទៀត Apple អាច​នឹង​ចេញ​ផលិត​ដែល​មាន​អេក្រង់​ពេញ ហើយ​អាច​បត់​បែន​បាន។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ