• ព្រះសង្ឃដែលលុតជង្គង់ នៅមុខសម្តេចពញាចក្រី ហេង សំរិន ចេញមកបញ្ជាក់ការពិត ក្រោយមានការរិះគន់ខ្លាំង

    (ភ្នំពេញ)៖ បន្ទាប់ពីនៅលើបណ្តាញ Facebook បានបង្ហោះរូបភាពរបស់ព្រះសង្ឃមួយអង្គ ចូលជួបសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ហើយបង្ហាញនូវកាយវិការមិនសមរម្យ ដោយបានលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំងនោះ, ពេលនេះព្រះសង្ឃអង្គនោះ បានចេញវីដេអូឃ្លីបមួយ ដោយបញ្ជាក់ពីការពិតដែលឈានដល់លុតជង្គង់ដោយមិនដឹងខ្លួន។

    ព្រះសង្ឃបានមានសង្ឃដីកាថា ការដែលលុតជង្គង់នៅមុខសម្តេចពញាចក្រី ហេង សំរិន មិនមែនជាការបង្គាប់បញ្ជារបស់សម្តេច ហេង សំរិន នោះឡើយ គឺជាការប្រព្រឹត្តដោយព្រះអង្គខ្លួនឯង ព្រោះតែមានចិត្តសប្បាយរំភើបរីករាយខ្លាំងពេក នៅពេលដែលសម្តេច ហេង សំរិន ធានាជួយសាងសង់ព្រោះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែនកម្ពុជា-វៀតណាម រហូតដល់ភ្លេចខ្លួនថា ជាសង្ឃ។

    ព្រះសង្ឃរូបនោះមានសង្ឃដីកាថា «ដោយសារអាត្មាភាពសប្បាយចិត្ត រីករាយពេកចំពោះទឹកព្រះទ័យរបស់សម្តេចពញាចក្រី ហេង សំរិន ។ សម្តេចលោកមានប្រសាសន៍ថា ជួយកសាងព្រះវិហារ ដូច្នេះខ្ញុំព្រះករុណា ក៏ទន់នៅព្រះជង្គង់ហើយមិនដឹងថា ខ្លួនឯងជាព្រះសង្ឃ សម្តេចលោកមិនបាន ឲ្យខ្ញុំព្រះករុណា អាត្មាភាពលុតជង្គង់នោះទេ សម្តេចលោកមិនឲ្យធ្វើអីចឹងទេ ដោយសារតែខ្ញុំព្រះករុណា អាត្មាភាពមានចិត្តរំភើបពេក ដោយសារឮប្រសាសន៍របស់សម្តេចថាជួយកសាងព្រះវិហារ នៅតំបន់ក្រីក្រ ចុងកាត់មាត់ញកនៅជាប់ព្រំដែនវៀតណាម ដូច្នេះហើយខ្ញុំព្រះករុណា អាត្មាភាពទន់ជង្គង់ ដោយមិនដឹកខ្លួនថា ខ្លួនឯងជាសង្ឃទេ ដូច្នេះសូមញាតិញោម មហាជន ដែលលេងក្នុងបណ្តាញ Facebook ទាំងឡាយសូមមេត្តាខន្តី អភ័យទោស»

    ព្រះសង្ឃបានមានសង្ឃដីកាតាមរយៈវិដេអូឃ្លីបដូចខាងក្រោម, សូមទស្សនា៖

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ