• អ្នកពិភពគុន! អាង​ខ្លួន​ចេះ​ក្បាច់ស្រវឹង ចេញស្នៀត​​រង​និង​គេច រួចវាយបក ទាត់​បុរស​ម្នាក់ ​បែក​ប្លោកនោម​ស្លាប់​

    កណ្តាល ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឲ្យ​ដឹងថា មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​បណ្តាល​ឲ្យ​ស្លាប់​) ​កើតហេតុ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង៣០​នាទី នៅ​ចំណុច​មុខផ្ទះ​ជនសង្ស័យ ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ជនរងគ្រោះ​ចំនួន​០១​នាក់ ឈ្មោះ ហុង តារា ហៅ​ព្រឹង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល (​ស្លាប់​ថ្ងៃទី​១៤.០២.២០១៩)​។ ជនសង្ស័យ​ចំនួន​០១​នាក់ ឃាត់ខ្លួន​ថ្ងៃទី​១៤.០២.២០១៩ ឈ្មោះ អ៊ូរ លាម ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ជនរងគ្រោះ​ប៉ះពាល់​ផ្លោក​នោម និង​បង្ហួរនោម​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កេតុមាលា (1.79)​ស្លាប់​។​

    ​វរសេនីយ៍ឯក មាន សំណាង បាន​ឲ្យ​ដឹងថា សភាព​នៃ​រឿងហេតុ នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង ហើយ​ដើរមក​ក្បែរ​ផ្ទះ​ជនសង្ស័យ ហើយ​មាន​ឆ្កែ​ព្រុស ។​ ពេលនោះ​ជនសង្ស័យ បាន​យក​បន្ទះ​រនាបឫស្សី ចេញ​រក​វាយ​ឆ្កែ តែ​ឆ្កែ​រត់​បាត់ ជនរងគ្រោះ​ជេរ​បញ្ចោរ​ជនសង្ស័យ ទាក់​ពាក្យសម្តី​គ្នា​ទៅវិញទៅមក ហើយ​ជនរងគ្រោះ​ដើរ​សំដៅ ទៅ​វាយ​និង​ទាត់​លើ​ជនសង្ស័យ រីឯ​ជនសង្ស័យ​ចេះតែ​រង​និង​គេច តែ​ទ្រាំ​ពុំបាន​ក៏​ទាត់​១​ជើង និង​វាយ​១​ដៃ​ចំ​កណ្តៀតក្អម បណ្តាល​ឲ្យ​ដួល​អុកគូថ​សន្លប់​មួយសន្ទុះ ទើប​អ្នកជិតខាង​ជួយ​យកទៅ​ផ្ទះ ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​កេតុមាលា​(1.79) ព្យាបាល​ដោយ​ធ្វើការ​វះកាត់​ភ្លោ​ក​នោម​និង​បង្ហួរនោម ។​ ​រហូតដល់​ថ្ងៃទី​៦.២.២០១៩ ទើប​ជនរងគ្រោះ​ចេញមក សម្រាក​នៅផ្ទះ លុះដល់​ថ្ងៃទី​១៤.២.២០១៩ វេលា​ម៉ោង​១៤.៣០​នាទី បាន​ស្លាប់​។​

    តាម​ការបំភ្លឺ​របស់​ឈ្មោះ ហុង ចាន់​នឿន ភេទ​ស្រី​អាយុ​៣១​ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​បាន​បំភ្លឺថា​ ដោយសារ​រវល់​យក​ប​ង​ទៅ​ពេទ្យ​ទើប​នៅ​ថ្ងៃទី​៣០.១.២០១៩ បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ម្កាក់​។​

    ​វរសេនីយ៍ឯក មាន សំណាង បាន​បន្ថែមថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​ឆ្លើយថា ខ្លួន​ពិតជា​បាន​ទាត់​មួយ​ជើង និង​វាយ​មួយ​ដៃ​ទៅលើ​ជនរងគ្រោះ ចំ​កណ្តៀតក្អម​បណ្តាល ឲ្យ​ដួលសន្លប់ ហើយ​អ្នកជិតខាង​យកទៅ​ផ្ទះ​បាត់​។ សូមបញ្ជាក់​៖ ជនសង្ស័យ​ធ្លាប់​ហាត់​ក្បាច់គុន​ល្បុកតោ និង​ការ៉ាត់តេដូ រយៈពេល​៣​ឆ្នាំ​)​ ។​
    ​ចំពោះ​ជនសង្ស័យ ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​នីតិវិធី​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ