• ចែកគ្នាដឹងផង! ព្រះចៅផែនដីថៃរាមាទី៩ បានថ្វាយ​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​ ចំពោះ​ព្រះ​មហា​ក្សត្រិយ៍​កម្ពុជា

    គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍​​ ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្សថៃគឺ​ជា​គ្រឿង​រាជ​ឥស្សរិយ​យស​ធំ​បំផុត​មួយ​ នៃ​រាជវង្ស​ចក្រី​របស់​ថៃ​។

    គ្រឿង​រាជ​ឥស្សរិយាភរណ៍​នេះ​ត្រូវ​បាន​សាង​ឡើង​ដោយ ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចមក្លៅ​ចៅ​យួហួ (រាមា​ទី​៥) ដើម្បី​ថ្វាយ​ព្រះ​កិត្តិយស​ចំពោះ ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​ (​រាមា​ទី​១) បឋម​ក្សត្រិយ៍​នៃ​រាជវង្ស​ចក្រី​របស់​ថៃ ដើម្បី​ព្រះ​មហា​ក្សត្រិយ៍​ថៃ​ព្រះ​រាជ​ទាន​ដល់​ព្រះ​បរម​រាជវង្សានុវង្ស ឬ​ចំពោះ​ប្រមុខ​នៃ​បណ្ដា​ប្រទេស​នានា​​។

    រាប់​ថា​ជា​ការ​ចម្រើន​មេត្រី​ភាព​យ៉ាង​ពិសេស ​រវាង​នគរ​ទាំង​ពីរ​កម្ពុជា-ថៃ អតីត​ព្រះ​មហា​ក្សត្រិយ៍​ថៃ ព្រះបាទ សម្ដេចព្រះបរមិន្ទ្រមហាភូមិពល អតុល្យតេជ (រាមាទី៩) ស្ដេច​បាន​ថ្វាយ​​​គ្រឿង​ខត្តិយរាជ​ឥស្សរិយាភរណ៍ ​​ដែល​មាន​កិត្តិគុណ​រុង​រឿង​បំផុត​នៃ​មហា​ចក្រី​បរម​រាជ​វង្ស នេះ​ចំពោះ​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កាល​ស្ដេច​យាង​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​នគរ​សៀម កាល​ពី​ខែ​ធ្នូ ឆ្នាំ​១៩៥៤ ពោល​គឺ​១​ឆ្នាំ​បន្ទាប់​ពី​នគរ​យើង​ទទួល​បាន​ឯករាជ្យ​ពី​សាធារណ​រដ្ឋ​បារាំង​សែស​។

    ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩៥៤ ក្នុង​ឱកាស​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​នៅ​នគរ​ថៃ​នោះ អតីត​ព្រះ​មហាក្សត្រិយ៍​ថៃ​ទ្រង់​បាន​ថ្វាយ​គ្រឿង​​រាជ​ឥស្សរិយាភរណ៍​នេះ​ ដើម្បី​ជា​ព្រះ​​កិត្តិយស​នៃ​ការ​ចម្រើន​មេត្រី​រវាង​ព្រះ​មហា​ក្សត្រិយ៍​ទាំង​ពីរ​ព្រះ​អង្គ​៕

    ប្រភព៖ prim Sowathdara

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ